ព្រះត្រៃបិដក ភាគ ៧០

ជាម​គ្គ​ផង​ ជាហេតុ​ផង ដើម្បី​ត្រាស់​ដឹង​នូវ​សច្ចៈ ជាម​គ្គ​ផង ជាហេតុ​ផង​ ដើម្បី​ញ៉ាំង​សត្វ​ឲ្យ​ឋិតនៅ​ចំពោះ​ក្នុង​និរោធ។
 ក្នុង​ខណៈ​នៃ​អនាគាមិមគ្គ សម្មាទិដ្ឋិ ដោយ​អត្ថ​ថា យល់ឃើញ។បេ។ សម្មាសមាធិ ដោយ​អត្ថ​ថា មិន​រាយមាយ ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​លះបង់​នូវ​កាមរាគ​សំយោជនៈ និង​បដិឃ​សំយោជនៈ​ដ៏​ស្ដួចស្ដើង​ នូវ​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ​ដ៏​ស្ដួចស្ដើង ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​ឧបត្ថម្ភ​នូវ​ពួក​សហជាត​ធម៌​ ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​គ្រប​សង្កត់​នូវ​ពួក​កិលេស ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​ជម្រះ​នូវ​គុណវិសេស​ មាន​បដិវេធ​ជាដើម ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​អធិដ្ឋាន​នៃ​ចិត្ត ជាម​គ្គ​ផង ជាហេតុ​ផង​ ដើម្បី​ផូរផង់​នៃ​ចិត្ត ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​បាន​នូវ​គុណវិសេស ជាម​គ្គ​ផង ជាហេតុ​ផង​ ដើម្បី​ចាក់ធ្លុះ​តទៅទៀត ជាម​គ្គ​ផង ជាហេតុ​ផង ដើម្បី​ត្រាស់​ដឹង​នូវ​សច្ចៈ ជាម​គ្គ​ផង​ ជាហេតុ​ផង ដើម្បី​ញ៉ាំង​សត្វ​ឲ្យ​ឋិតនៅ​ចំពោះ​ក្នុង​និរោធ។
ថយ | ទំព័រទី ៤០៦ | បន្ទាប់
ID: 637363895124628598
ទៅកាន់ទំព័រ៖