ព្រះត្រៃបិដក ភាគ ៧០
ក្នុងខណៈនៃអរហត្តមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា យល់ឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថា មិនរាយមាយ ជាមគ្គផង ជាហេតុផង ដើម្បីលះបង់នូវរូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ រាគានុស័យ អវិជ្ជានុស័យ ជាមគ្គផង ជាហេតុផង ដើម្បីឧបត្ថម្ភនូវពួកសហជាតធម៌ ជាមគ្គផង ជាហេតុផង ដើម្បីគ្របសង្កត់នូវពួកកិលេស ជាមគ្គផង ជាហេតុផង ដើម្បីជម្រះនូវគុណវិសេស មានបដិវេធជាដើម ជាមគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាននូវគុណវិសេស ជាមគ្គផង ជាហេតុផង ដើម្បីចាក់ធ្លុះតទៅទៀត ជាមគ្គផង ជាហេតុផង ដើម្បីត្រាស់ដឹងនូវសច្ចៈ ជាមគ្គផង ជាហេតុផង ដើម្បីញ៉ាំងសត្វឲ្យឋិតនៅចំពោះក្នុងនិរោធ។
[២៣៧] សម្មាទិដ្ឋិ មានការយល់ឃើញជាមគ្គ សម្មាសង្កប្បៈ មានការលើកចិត្ត កាន់អារម្មណ៍ជាមគ្គ សម្មាវាចា មានការកំណត់ជាមគ្គ សម្មាកម្មន្តៈ មានការខ្នះខ្នែងជាមគ្គ សម្មាអាជីវៈ មានការផូរផង់ជាមគ្គ សម្មាវាយាមៈ មានការផ្គងជាមគ្គ សម្មាសតិ មានការប្រុងប្រយ័ត្នជាមគ្គ
ID: 637363895517334936
ទៅកាន់ទំព័រ៖