ព្រះត្រៃបិដក ភាគ ៧០
សម្មាសមាធិ មានការមិនរាយមាយជាមគ្គ សតិសម្ពោជ្ឈង្គ មានការប្រុងប្រយ័ត្នជាមគ្គ ធម្មវិចយសម្ពោជ្ឈង្គ មានការពិចារណាជាមគ្គ វីរិយសម្ពោជ្ឈង្គ មានការផ្គងឡើងជាមគ្គ បីតិសម្ពោជ្ឈង្គ មានការផ្សាយទៅជាមគ្គ បស្សទ្ធិសម្ពោជ្ឈង្គ មានការស្ងប់រម្ងាប់ជាមគ្គ សមាធិសម្ពោជ្ឈង្គ មានការមិនរាយមាយជាមគ្គ ឧបេក្ខាសម្ពោជ្ឈង្គ មានការពិចារណាជាមគ្គ សទ្ធាពលៈ មានការមិនកម្រើក ព្រោះការមិនជឿជាមគ្គ វីរិយពលៈ មានការមិនកម្រើក ព្រោះការខ្ជិលច្រអូសជាមគ្គ សតិពលៈ មានការមិនកម្រើក ព្រោះសេចក្ដីប្រហែសជាមគ្គ សមាធិពលៈ មានការមិនកម្រើកព្រោះឧទ្ធច្ចៈជាមគ្គ បញ្ញាពលៈ មានការមិនកម្រើកព្រោះអវិជ្ជាជាមគ្គ សទ្ធិន្ទ្រិយ មានការជឿស៊ប់ជាមគ្គ វីរិយិន្ទ្រិយ មានការផ្គងឡើងជាមគ្គ សតិន្ទ្រិយ មានការប្រុងប្រយ័ត្នជាមគ្គ សមាធិន្ទ្រិយ មានការមិនរាយមាយជាមគ្គ បញ្ញិន្ទ្រិយ មានការយល់ឃើញជាមគ្គ ឥន្ទ្រិយ ឈ្មោះថាមគ្គ ដោយអត្ថថា ជាអធិបតី ពលៈឈ្មោះថាមគ្គ ដោយអត្ថថា មិនកម្រើក ពោជ្ឈង្គ ឈ្មោះថាមគ្គ ដោយអត្ថថា ចេញចាក (វដ្ដៈ) ឈ្មោះថាមគ្គ ដោយអត្ថថាជាហេតុ សតិប្បដ្ឋាន ឈ្មោះថាមគ្គ ដោយអត្ថថា ប្រុងប្រយ័ត្ន សម្មប្បធាន ឈ្មោះថាមគ្គ ដោយអត្ថថា តាំងមាំ
ID: 637363895838000867
ទៅកាន់ទំព័រ៖