ព្រះត្រៃបិដក ភាគ ៧០

ឥទ្ធិបាទ​ ឈ្មោះថា​មគ្គ ដោយ​អត្ថ​ថាស​ម្រេច សច្ចៈ ឈ្មោះថា​មគ្គ ដោយ​អត្ថ​ថា​ទៀងទាត់ សមថៈ​ ឈ្មោះថា​មគ្គ ដោយ​អត្ថ​ថា មិន​រាយមាយ វិបស្សនា ឈ្មោះថា​មគ្គ ដោយ​អត្ថ​ថា​យល់​ច្បាស់​ សមថវិបស្សនា ឈ្មោះថា​មគ្គ ដោយ​អត្ថ​ថា​មាន​រស​តែមួយ យុគ​នទ្ធ​ធម៌ (ធម៌​អាស្រ័យ​នឹងគ្នា​ ដូចជា​នឹម និង​ព្រាត់​ជ្រាម​) ឈ្មោះថា​មគ្គ ដោយ​អត្ថ​ថា​មិន​ប្រព្រឹត្ត​កន្លង​គ្នា​ សីលវិសុទ្ធិ ឈ្មោះថា​មគ្គ ដោយ​អត្ថ​ថា​សង្រួម ចិត្ត​វិសុទ្ធិ ឈ្មោះថា​មគ្គ ដោយ​អត្ថ​ថា​មិន​រាយមាយ​ ទិដ្ឋិ​វិសុទ្ធិ​ឈ្មោះថា​មគ្គ ដោយ​អត្ថ​ថា​យល់ឃើញ វិមោក្ខ ឈ្មោះថា​មគ្គ ដោយ​អត្ថ​ថា​រួច (ចាក​កិលេស​) វិជ្ជា ឈ្មោះថា​មគ្គ ដោយ​អត្ថ​ថា​ចាក់ធ្លុះ វិមុត្តិ ឈ្មោះថា​មគ្គ ដោយ​អត្ថ​ថា លះបង់​ ខយ​ញ្ញាណ ឈ្មោះថា​មគ្គ ដោយ​អត្ថ​ថា​ផ្ដាច់បង់ ឆន្ទៈ ឈ្មោះថា​មគ្គ ដោយ​អត្ថ​ថា ជា​ឫស​ មនសិ​កា​រៈ ឈ្មោះថា​មគ្គ ដោយ​អត្ថ​ថា តាំង​ឡើង​ព្រម ផស្សៈ ឈ្មោះថា​មគ្គ ដោយ​អត្ថ​ថា​រួបរួម​ វេទនា ឈ្មោះថា​មគ្គ ដោយ​អត្ថ​ថា​ប្រជុំ​ចុះ សមាធិ ឈ្មោះថា​មគ្គ ដោយ​អត្ថ​ថា​ជា​ប្រមុខ សតិ​ ឈ្មោះថា​មគ្គ ដោយ​អត្ថ​ថា​ជា​អធិបតី បញ្ញា ឈ្មោះថា​មគ្គ ដោយ​អត្ថ​ថា ក្រៃលែង​ជាង​ពួក​ធម៌​ទាំងនោះ​ វិមុត្តិ ឈ្មោះថា​មគ្គ ដោយ​អត្ថ​ថា​ជា​ខ្លឹម អមត​និព្វាន ឈ្មោះថា​មគ្គ ដោយ​អត្ថ​ថា​ចប់ស្រេច​ (នៃ​កិច្ច​ក្នុង​សាសនា​)។

ចប់ មគ្គ​កថា។

ថយ | ទំព័រទី ៤០៩
ID: 637363896217424766
ទៅកាន់ទំព័រ៖