ព្រះត្រៃបិដក ភាគ ៧០

ការ​ប្រកាន់​ស្អិត​ និង​ការ​ស្ទាបអង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិ​មិនមែន​វត្ថុ វត្ថុ​ក៏​មិនមែន​ទិដ្ឋិ​ ទិដ្ឋិ​ដោយឡែក វត្ថុ​ដោយឡែក ទិដ្ឋិ​ណា និង​វត្ថុ​ណា នេះ​ឈ្មោះថា អត្តា​នុ​ទិដ្ឋិ ជា​សង្ខារ​វត្ថុ​កៈ​ទី​ ៣ អត្តា​នុ​ទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ បុគ្គល​ពិចារណា​ឃើញ​សង្ខារ​ ថា​មាន​ក្នុង​ខ្លួន យ៉ាងនេះ​ឯង។
 [៣៥​] បុគ្គល​ពិចារណា​ឃើញ​ខ្លួន ថា​មាន​ក្នុង​សង្ខារ​ តើ​ដូចម្ដេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ពិចារណា​ឃើញ​វិញ្ញាណ រូប វេទនា និង​សញ្ញា​ ថា​ជា​ខ្លួន បុគ្គល​នោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា នេះឯង​ខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នេះឯង​ (មាន​) ក្នុង​សង្ខារ​ទាំងនេះ ឈ្មោះថា​ពិចារណា​ឃើញ​ខ្លួន ថា​មាន​ក្នុង​សង្ខារ ប្រៀប​ដូច​កែវមណី​ដែលគេ​ដាក់​ក្នុង​ដប​ បុរស​គប្បី​ពោល​ចំពោះ​កែវមណី​នោះ​យ៉ាងនេះ​ថា នេះ​កែវមណី នេះ​ដប កែវមណី​ដោយឡែក ដប​ដោយឡែក​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 637362099334258705
ទៅកាន់ទំព័រ៖