ព្រះត្រៃបិដក ភាគ ៧០

តែ​កែវមណី​នេះឯង​ (មាន​) ក្នុង​ដប​នេះ ឈ្មោះថា ពិចារណា​ឃើញ​កែវមណី ថា​មាន​ក្នុង​ដប មាន​ឧបមា​ដូចម្ដេច​មិញ​ មាន​ឧបមេយ្យ​ដូចជា​បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ពិចារណា​ឃើញ​វិញ្ញាណ រូប វេទនា និង​សញ្ញា​ ថា​ជា​ខ្លួន បុគ្គល​នោះ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា នេះឯង​ខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នេះឯង​ មាន​ក្នុង​សង្ខារ​នេះ ឈ្មោះថា​ពិចារណា​ឃើញ​ខ្លួន ថា​មាន​ក្នុង​សង្ខារ ការ​ប្រកាន់​ស្អិត​ និង​ការ​ស្ទាបអង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិ​មិនមែន​វត្ថុ វត្ថុ​ក៏​មិនមែន​ទិដ្ឋិ​ ទិដ្ឋិ​ដោយឡែក វត្ថុ​ដោយឡែក ទិដ្ឋិ​ណា និង​វត្ថុ​ណា នេះ​ឈ្មោះថា អត្តា​នុ​ទិដ្ឋិ ជា​សង្ខារ​វត្ថុ​កៈ​ទី​ ៤ អត្តា​នុ​ទិដ្ឋិ​ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ បុគ្គល​ពិចារណា​ឃើញ​ខ្លួន​ ថា​មាន​ក្នុង​សង្ខារ​យ៉ាងនេះ​ឯង។
 [៣៦​] បុគ្គល​ពិចារណា​ឃើញ​វិញ្ញាណ ថា​ជា​ខ្លួន​ តើ​ដូចម្ដេច។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ពិចារណា​ឃើញ​ចក្ខុវិញ្ញាណ សោតវិញ្ញាណ​ ឃានវិញ្ញាណ ជិវ្ហា​វិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ ថា​ជា​ខ្លួន ថា​ធម្មជាតិ​ណា ជា​មនោវិញ្ញាណ​ សភាព​នោះ​គឺ​អញ សភាព​ណា​ជា​អញ ធម្មជាតិ​នោះ​គឺ​មនោវិញ្ញាណ ឈ្មោះថា​ពិចារណា​ឃើញ​នូវ​មនោវិញ្ញាណ​ផង​ នូវ​ខ្លួន​ផង ថា​មិនមែន​ពីរ
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 637362099667427200
ទៅកាន់ទំព័រ៖