ព្រះត្រៃបិដក ភាគ ៧០
ប្រៀបដូចប្រទីបប្រេងដែលឆេះឡើង មានអណ្ដាតភ្លើងណា សភាពនោះគឺរស្មី សភាពណាជារស្មី ធម្មជាតិនោះគឺអណ្ដាតភ្លើង ឈ្មោះថាពិចារណាឃើញអណ្ដាតភ្លើង និងរស្មី ថាមិនមែនពីរ មានឧបមាដូចម្ដេចមិញ មានឧបមេយ្យដូចជាបុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញមនោវិញ្ញាណ ថាជាខ្លួន ថាធម្មជាតិណា ជាមនោវិញ្ញាណ សភាពនោះគឺអញ សភាពណាជាអញ ធម្មជាតិនោះ គឺមនោវិញ្ញាណ ឈ្មោះថាពិចារណាឃើញនូវមនោវិញ្ញាណផង នូវខ្លួនផង ថាមិនមែនពីរ ការប្រកាន់ស្អិត និងការស្ទាបអង្អែល ឈ្មោះថាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុក៏មិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អត្តានុទិដ្ឋិ ជាវិញ្ញាណវត្ថុកៈទី ១ អត្តានុទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញវិញ្ញាណ ថាជាខ្លួន យ៉ាងនេះឯង។
[៣៧] បុគ្គលពិចារណាឃើញខ្លួនថាមានវិញ្ញាណ តើដូចម្ដេច។ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញរូប វេទនា សញ្ញា និងសង្ខារ ថាជាខ្លួន បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា នេះឯងខ្លួនរបស់អញ តែខ្លួនរបស់អញនេះឯង
ID: 637362100121235609
ទៅកាន់ទំព័រ៖