ព្រះត្រៃបិដក ភាគ ៧០

មានវិញ្ញាណ ព្រោះ​វិញ្ញាណ​នេះ​ ឈ្មោះថា​ពិចារណា​ឃើញ​ខ្លួន ថា​មានវិញ្ញាណ ប្រៀប​ដូចដើម​ឈើ​ដែល​បរិបូណ៌​ដោយ​ម្លប់ បុរស​គប្បី​ពោល​ចំពោះ​ដើមឈើ​នោះ​យ៉ាងនេះ​ថា​ នេះ​ដើមឈើ នេះ​ម្លប់ ដើមឈើ​ដោយឡែក ម្លប់​ដោយឡែក តែ​ដើមឈើ​នេះឯង មាន​ម្លប់ ព្រោះ​ម្លប់​នេះ​ ឈ្មោះថា​ពិចារណា​ឃើញ​ដើមឈើ ថា​មាន​ម្លប់ មាន​ឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ពិចារណា​ឃើញ​រូប វេទនា សញ្ញា និង​សង្ខារ ថា​ជា​ខ្លួន បុគ្គល​នោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ នេះឯង​ខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នេះឯង មានវិញ្ញាណ ព្រោះ​វិញ្ញាណ​នេះ ឈ្មោះថា​ពិចារណា​ឃើញ​ខ្លួន​ថា​មានវិញ្ញាណ​ ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិ​មិនមែន​វត្ថុ វត្ថុ​ក៏​មិនមែន​ទិដ្ឋិ​ ទិដ្ឋិ​ដោយឡែក វត្ថុ​ដោយឡែក ទិដ្ឋិ​ណា និង​វត្ថុ​ណា នេះ​ឈ្មោះថា​អត្តា​នុ​ទិដ្ឋិ ជា​វិញ្ញាណ​វត្ថុ​កៈ​ទី​ ២ អត្តា​នុ​ទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ បុគ្គល​ពិចារណា​ឃើញ​ខ្លួន​ ថា​មានវិញ្ញាណ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637362100376737939
ទៅកាន់ទំព័រ៖