ព្រះត្រៃបិដក ភាគ ៧០

 [៣៨​] បុគ្គល​ពិចារណា​ឃើញ​វិញ្ញាណ​ ថា​មាន​ក្នុង​ខ្លួន តើ​ដូចម្ដេច។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ពិចារណា​ឃើញ​រូប វេទនា សញ្ញា​ សង្ខារ ថា​ជា​ខ្លួន បុគ្គល​នោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា នេះឯង​ខ្លួន​របស់​អញ​ ឯវិញ្ញាណ​នេះ​ក៏​មាន​ក្នុង​ខ្លួននេះ​ដែរ ឈ្មោះថា​ពិចារណា​ឃើញ​វិញ្ញាណ ថា​មាន​ក្នុង​ខ្លួន​ ប្រៀប​ដូច​ផ្កាដ​ែ​លប​រិបូ​ណ៌​ដោយ​ក្លិន បុរស​គប្បី​ពោល​ចំពោះ​ផ្កា​នុ៎ះ​យ៉ាងនេះ​ថា នេះ​ផ្កា​ នេះ​ក្លិន ផ្កាដ​ោ​យឡែក ក្លិន​ដោយឡែក តែ​ក្លិន​នេះឯង (មាន​) ក្នុង​ផ្កា​នេះ ឈ្មោះថា​ពិចារណា​ឃើញ​ក្លិន​ ថា​មាន​ក្នុង​ផ្កា មាន​ឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ពិចារណា​ឃើញ​រូប វេទនា សញ្ញា សង្ខារ ថា​ជា​ខ្លួន បុគ្គល​នោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ នេះឯង​ខ្លួន​របស់​អញ ឯវិញ្ញាណ​នេះ​ក៏​មាន​ក្នុង​ខ្លួននេះ​ដែរ ឈ្មោះថា​ពិចារណា​ឃើញ​វិញ្ញាណ​ ថា​មាន​ក្នុង​ខ្លួន ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិ​មិនមែន​វត្ថុ​ វត្ថុ​មិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុ​ដោយឡែក ទិដ្ឋិ​ណា និង​វត្ថុ​ណា នេះ​ឈ្មោះថា អត្តា​នុ​ទិដ្ឋិ​ ជា​វិញ្ញាណ​វត្ថុ​កៈ​ទី ៣ អត្តា​នុ​ទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ​ បុគ្គល​ពិចារណា​ឃើញ​វិញ្ញាណ ថា​មាន​ក្នុង​ខ្លួន យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 637362100649116951
ទៅកាន់ទំព័រ៖