ព្រះត្រៃបិដក ភាគ ៧០
នេះសំយោជនៈមិនមែនទិដ្ឋិ បុគ្គលពិចារណាឃើញខ្លួន ថាមានក្នុងវិញ្ញាណ យ៉ាងនេះឯង នេះឯង ការប្រកាន់ស្អិតរបស់អត្តានុទិដ្ឋិ ដោយអាការ ២០ យ៉ាង។
[៤០] ការប្រកាន់ស្អិតរបស់មិច្ឆាទិដ្ឋិ ដោយអាការ ១០ តើដូចម្ដេច។ ការប្រកាន់ពោលយ៉ាងនេះ ចំពោះវត្ថុថា ទានដែលបុគ្គលឲ្យហើយមិនមានផល ដូច្នេះ ឈ្មោះថាទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែលនៃមិច្ឆាទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថាមិច្ឆាទិដ្ឋិ ជាមិច្ឆាវត្ថុកៈ ទី ១ មិច្ឆាទិដ្ឋិ ជាទិដិ្ឋវិបត្តិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ។ ចំពោះវត្ថុថា ការបូជាធំ មិនមានផល។បេ។ ចំពោះវត្ថុថា ការបូជាតូចមិនមានផល ចំពោះវត្ថុថា ផលវិបាកនៃកម្មដែលបុគ្គលធ្វើល្អ និងអាក្រក់មិនមាន ចំពោះវត្ថុថា លោកនេះមិនមាន ចំពោះវត្ថុថា លោកខាងមុខមិនមាន ចំពោះវត្ថុថា មាតាមិនមានគុណ ចំពោះវត្ថុថា បិតាមិនមានគុណ ចំពោះវត្ថុថា សត្វជាឱបបាតិកៈកំណើតមិនមាន
ID: 637362101247944068
ទៅកាន់ទំព័រ៖