ព្រះត្រៃបិដក ភាគ ៧០
ទិដ្ឋិគឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះរូបវិចារៈថា នុ៎ះរបស់អញ ចំពោះសទ្ទវិចារៈថា នុ៎ះរបស់អញ ចំពោះគន្ធវិចារៈថា នុ៎ះរបស់អញ ចំពោះរសវិចារៈថា នុ៎ះរបស់អញ ចំពោះផោដ្ឋព្វវិចារៈថា នុ៎ះរបស់អញ ចំពោះធម្មវិចារៈថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។
[៥] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះបឋវីធាតុថា នុ៎ះរបស់អញ ចំពោះអាបោធាតុថា នុ៎ះរបស់អញ ចំពោះតេជោធាតុថា នុ៎ះរបស់អញ ចំពោះវាយោធាតុថា នុ៎ះរបស់អញ ចំពោះអាកាសធាតុថា នុ៎ះរបស់អញ ចំពោះវិញ្ញាណធាតុថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះបឋវីកសិណ អាបោកសិណ តេជោកសិណ វាយោកសិណ នីលកសិណ បីតកសិណ លោហិតកសិណ ឱទាតកសិណ អាកាសកសិណ និងវិញ្ញាណកសិណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។
ID: 637362063049768934
ទៅកាន់ទំព័រ៖