ព្រះត្រៃបិដក ភាគ ៧០
[៦] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះសក់ថា នុ៎ះរបស់អញ ចំពោះរោមថា នុ៎ះរបស់អញ ចំពោះក្រចកថា នុ៎ះរបស់អញ ចំពោះធ្មេញថា នុ៎ះរបស់អញ ចំពោះស្បែកថា នុ៎ះរបស់អញ ចំពោះសាច់ថា នុ៎ះរបស់អញ ចំពោះសរសៃថា នុ៎ះរបស់អញ ចំពោះឆ្អឹងថា នុ៎ះរបស់អញ ចំពោះខួរក្នុងឆ្អឹងថា នុ៎ះរបស់អញ ចំពោះទាចថា នុ៎ះរបស់អញ ចំពោះបេះដូងថា នុ៎ះរបស់អញ ចំពោះថ្លើមថា នុ៎ះរបស់អញ ចំពោះវាវថា នុ៎ះរបស់អញ ចំពោះក្រពះថា នុ៎ះរបស់អញ។បេ។ ចំពោះទឹកមាត់ថា នុ៎ះរបស់អញ ចំពោះទឹកសំបោរថា នុ៎ះរបស់អញ ចំពោះទឹករំអិលថា នុ៎ះរបស់អញ ចំពោះទឹកមូត្រថា នុ៎ះរបស់អញ ចំពោះខួរក្នុងក្បាលថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។
[៧] ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែល ចំពោះចក្ខ្វាយតនៈថា នុ៎ះរបស់អញ ចំពោះរូបាយតនៈថា នុ៎ះរបស់អញ ចំពោះសោតាយតនៈថា នុ៎ះរបស់អញ ចំពោះសទ្ទាយតនៈថា នុ៎ះរបស់អញ ចំពោះឃានាយតនៈថា នុ៎ះរបស់អញ ចំពោះគន្ធាយតនៈថា នុ៎ះរបស់អញ ចំពោះជិវ្ហាយតនៈ សោតាយតនៈ កាយាយតនៈ ផោដ្ឋព្វាយតនៈ មនាយតនៈ និងធម្មាយតនៈថា នុ៎ះរបស់អញ ចំពោះចក្ខុធាតុថា នុ៎ះរបស់អញ
ID: 637362063367779374
ទៅកាន់ទំព័រ៖