ព្រះត្រៃបិដក ភាគ ៧០
នេះឯង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ មិនកើតទៀត ដោយអាការ ៥ យ៉ាង។
[៥៣] ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មាន មិនកើតទៀតក៏មាន ដោយអាការ ៥ តើដូចម្ដេច។ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា រូបក្នុងលោកនេះឯង មានមរណៈជាធម្មតា សត្វលុះទម្លាយរាងកាយស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន ជាទិដ្ឋិទី ១ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈ មិនមែនទិដ្ឋិ ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា វេទនាក្នុងលោកនេះឯង មានមរណៈជាធម្មតា សញ្ញាក្នុងលោកនេះឯង មានមរណៈជាធម្មតា សង្ខារក្នុងលោកនេះឯង មានមរណៈជាធម្មតា វិញ្ញាណក្នុងលោកនេះឯង មានមរណៈជាធម្មតា សត្វលុះទម្លាយរាងកាយស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន
ID: 637362107151209030
ទៅកាន់ទំព័រ៖