ព្រះត្រៃបិដក ភាគ ៧០
វិញ្ញាណក្នុងលោកនេះឯង មានមរណៈជាធម្មតា សត្វលុះទម្លាយរាងកាយស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា អន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ជាទិដ្ឋិទី ៥ អន្តគ្គាហិកទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះ សំយោជនៈមិនមែនទិដ្ឋិ នេះការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិថា សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដោយអាការ ៥ យ៉ាង នេះឯង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិ ដោយអាការ ៥០ យ៉ាង។
ID: 637362107758631491
ទៅកាន់ទំព័រ៖