ព្រះត្រៃបិដក ភាគ ៧០

 [៥៥​] ការ​ប្រកាន់​ស្អិត​នៃ​បុ​ព្វ​ន្តានុ​ទិដ្ឋិ ដោយ​អាការ ១៨ តើ​ដូចម្ដេច។ សស្ស​តវាទ ៤ ឯក​ច្ច​សស្ស​តវាទ ៤ អន្តា​នន្ត​វាទ ៤ អមរាវិក្ខេប​វាទ ៤ អធិ​ច្ច​សមុ​ប្ប​ន្ន​វាទ ២ នេះ​ ការ​ប្រកាន់​ស្អិត​នៃ​បុ​ព្វ​ន្តានុ​ទិដ្ឋិ ដោយ​អាការ ១៨ យ៉ាង។
 [៥៦​] ការ​ប្រកាន់​ស្អិត​នៃ​អបរ​ន្តានុ​ទិដ្ឋិ​ ដោយ​អាការ ៤៤ តើ​ដូចម្ដេច។ សញ្ញិ​វាទ ១៦ អសញ្ញិ​វាទ ៨ នេវសញ្ញិ​នា​សញ្ញិ​វាទ ៨ ឧច្ឆេទវាទ​ ៧ ទិដ្ឋធម្ម​និព្វាន​វាទ ៥ នេះ​ការ​ប្រកាន់​ស្អិត​នៃ​អបរ​ន្តានុ​ទិដ្ឋិ ដោយ​អាការ ៤៤ យ៉ាង។
 [៥៧​] ការ​ប្រកាន់​ស្អិត​នៃ​ទិដ្ឋិ​ប្រកបដោយ​សំយោជនៈ ដោយ​អាការ ១៨ តើ​ដូចម្ដេច។ ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ​ ការ​ប្រកាន់​គឺ​ទិដ្ឋិ។បេ។ ការ​ប្រកាន់​ស្អិត​គឺ​ទិដ្ឋិ ការ​ស្ទាបអង្អែល​គឺ​ទិដ្ឋិ ឯណា​ នេះ​ការ​ប្រកាន់​ស្អិត​នៃ​ទិដ្ឋិ​ប្រកបដោយ​សំយោជនៈ ដោយ​អាការ ១៨ យ៉ាង។
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 637362108106019724
ទៅកាន់ទំព័រ៖