ព្រះត្រៃបិដក ភាគ ៧០

ចំពោះ​រូបធាតុ​ថា​ នុ៎ះ​របស់​អញ ចំពោះ​ចក្ខុវិញ្ញាណ​ធាតុ​ថា នុ៎ះ​របស់​អញ ចំពោះ​សោត​ធាតុ​ថា នុ៎ះ​របស់​អញ​ ចំពោះ​សទ្ទ​ធាតុ​ថា នុ៎ះ​របស់​អញ ចំពោះ​សោតវិញ្ញាណ​ធាតុ​ថា នុ៎ះ​របស់​អញ​ ចំពោះ​ឃាន​ធាតុ គន្ធ​ធាតុ ឃានវិញ្ញាណ​ធាតុ ជិវ្ហា​ធាតុ រសធាតុ ជិវ្ហា​វិញ្ញាណ​ធាតុ​ កាយ​ធាតុ ផោដ្ឋព្វ​ធាតុ កាយវិញ្ញាណ​ធាតុ និង​មនោ​ធាតុ​ថា នុ៎ះ​របស់​អញ ចំពោះ​ធម្មធាតុ​ថា​ នុ៎ះ​របស់​អញ ចំពោះ​មនោវិញ្ញាណ​ធាតុ​ថា នុ៎ះ​របស់​អញ នុ៎ះ​ជា​អញ នុ៎ះ​ជា​ខ្លួន​របស់​អញ។
 [៨] ទិដ្ឋិ គឺ​ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល​ ចំពោះ​ចក្ខុន្ទ្រិយ​ថា នុ៎ះ​របស់​អញ ចំពោះ​សោ​តិ​ន្ទ្រិ​យថា នុ៎ះ​របស់​អញ ចំពោះ​ឃា​និ​ន្ទ្រិ​យថា​ នុ៎ះ​របស់​អញ ចំពោះ​ជិវ្ហិន្ទ្រិយ កាយិន្ទ្រិយ ជីវិតិន្ទ្រិយ សោ​មនស្សិ​ន្ទ្រិយ​ ទោ​មនស្សិ​ន្ទ្រិយ ឧបេ​ក្ខិន្ទ្រិយ សទ្ធិន្ទ្រិយ វីរិយិ​ន្ទ្រិយ សតិ​ន្ទ្រិយ​ សមា​ធិន្ទ្រិយ និង​បញ្ញិ​ន្ទ្រិ​យថា នុ៎ះ​របស់​អញ នុ៎ះ​ជា​អញ នុ៎ះ​ជា​ខ្លួន​របស់​អញ។
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 637362063658442002
ទៅកាន់ទំព័រ៖