ព្រះត្រៃបិដក ភាគ ៧០

 [៦០​] ការ​ប្រកាន់​ស្អិត​នៃ​អត្ត​វាទ​ប្ប​ដិ​សំយុត្ត​ទិដ្ឋិ​ ដោយ​អាការ ២០ តើ​ដូចម្ដេច។ បុថុជ្ជន​ក្នុង​លោក​នេះ ជា​អ្នក​មិន​ចេះដឹង មិនបាន​ឃើញ​ពួក​ព្រះ​អរិយៈ​ មិន​ឈ្លាសវៃ​ក្នុង​ធម៌​របស់​ព្រះ​អរិយៈ មិន​ទូន្មាន​ខ្លួន​ក្នុង​ធម៌​របស់​ព្រះ​អរិយៈ​ មិនបាន​ជួបប្រទះ​នឹង​ពួក​សប្បុរស មិន​ឈ្លាសវៃ​ក្នុង​ធម៌​របស់​សប្បុរស មិន​ទូន្មាន​ខ្លួន​ក្នុង​ធម៌​របស់​សប្បុរស​ តែង​ពិចារណា​ឃើញ​នូវ​រូប ថា​ជា​ខ្លួន នូវ​ខ្លួន​ថា​មាន​រូប​ខ្លះ នូវ​រូប​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ នូវ​ខ្លួន​ថា​មាន​ក្នុង​រូប​ខ្លះ។បេ។ ពិចារណា​ឃើញ​នូវ​វេទនា សញ្ញា សង្ខារ វិញ្ញាណ​ ថា​ជា​ខ្លួន នូវ​ខ្លួន​ថា​មានវិញ្ញាណ​ខ្លះ នូវ​វិញ្ញាណ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ នូវ​ខ្លួន​ថា​មាន​ក្នុង​វិញ្ញាណ​ខ្លះ។បេ។
 បុគ្គល​ពិចារណា​ឃើញ​រូប ថា​ជា​ខ្លួន តើ​ដូចម្ដេច។ បុគ្គល​ខ្លះ​ ក្នុង​លោក​នេះ ពិចារណា​ឃើញ​បឋវីកសិណ។បេ។ ពិចារណា​ឃើញ​ឱទា​តកសិណ ថា​ជា​ខ្លួន ថា​ធម្មជាត​ណា​ជា​ឱទា​តកសិណ​ សភាព​នោះ​គឺ​អញ សភាព​ណា​ជា​អញ ធម្មជាត​នោះ​គឺ​ឱទា​តកសិណ ឈ្មោះថា​ពិចារណា​ឃើញ​ឱទា​តកសិណ​ និង​ខ្លួន ថា​មិនមែន​ពីរ ប្រៀប​ដូច​ប្រទីប​ប្រេង​ដែល​ឆេះ មាន​អណ្ដាតភ្លើង​ណា សភាព​នោះ គឺ​រស្មី​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 637362109030201926
ទៅកាន់ទំព័រ៖