ព្រះត្រៃបិដក ភាគ ៧០

សភាព​ណា​ជារ​ស្មី ធម្មជាតិ​នោះ គឺ​អណ្ដាតភ្លើង ឈ្មោះថា​ពិចារណា​ឃើញ​អណ្ដាតភ្លើង និង​រស្មី ថា​មិនមែន​ពីរ មាន​ឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ពិចារណា​ឃើញ​ឱទា​តកសិណ ថា​ជា​ខ្លួន។បេ។ នេះ​ឈ្មោះថា អត្ត​វាទ​ប្ប​ដិ​សំយុត្ត​ទិដ្ឋិ ជា​រូប​វត្ថុ​កៈ​ទី ១ អត្ត​វាទ​ប្ប​ដិ​សំយុត្ត​ទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ នេះឯង ការ​ប្រកាន់​ស្អិត​នៃ​អត្ត​វាទ​ប្ប​ដិ​សំយុត្ត​ទិដ្ឋិ ដោយ​អាការ ២០ យ៉ាង។
 [៦១​] ការ​ប្រកាន់​ស្អិត​នៃ​លោកវាទ​ប្ប​ដិ​សំយុត្ត​ទិដ្ឋិ ដោយ​អាការ ៨ តើ​ដូចម្ដេច។ ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល​ថា ខ្លួន​ក្ដី លោក​ក្ដី ទៀង ឈ្មោះថា លោកវាទ​ប្ប​ដិ​សំយុត្ត​ទិដ្ឋិ ទិដ្ឋិ​មិនមែន​វត្ថុ វត្ថុ​មិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុ​ដោយឡែក ទិដ្ឋិ​ណា និង​វត្ថុ​ណា នេះ​ឈ្មោះថា លោកវាទ​ប្ប​ដិ​សំយុត្ត​ទិដ្ឋិ​ទី ១ លោកវាទ​ប្ប​ដិ​សំយុត្ត​ទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។ នេះ​សំយោជនៈ​មិនមែន​ទិដ្ឋិ (ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល​) ថា ខ្លួន​ក្ដី លោក​ក្ដី មិន​ទៀង ថា ខ្លួន​ក្ដី លោក​ក្ដី ទៀង​ក៏​មាន មិន​ទៀង​ក៏​មាន។បេ។
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 637362110564619809
ទៅកាន់ទំព័រ៖