ព្រះត្រៃបិដក ភាគ ៧០
ការប្រកាន់ស្អិត និងការស្ទាបអង្អែលថា ខ្លួនក្ដី លោកក្ដី ទៀងក៏មិនមែន មិនទៀងក៏មិនមែន ថាខ្លួនក្ដី លោកក្ដី មានទីបំផុត ថាខ្លួនក្ដី លោកក្ដី មិនមានទីបំផុត ថាខ្លួនក្ដី លោកក្ដី មានទីបំផុតក៏មាន មិនមានទីបំផុតក៏មាន ថាខ្លួនក្ដី លោកក្ដី មានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន ឈ្មោះថា លោកវាទប្បដិសំយុត្តទិដ្ឋិ ទិដ្ឋិមិនមែនវត្ថុ វត្ថុមិនមែនទិដ្ឋិ ទិដ្ឋិដោយឡែក វត្ថុដោយឡែក ទិដ្ឋិណា និងវត្ថុណា នេះឈ្មោះថា លោកវាទប្បដិសំយុត្តទិដ្ឋិ ទី ៨ លោកវាទប្បដិសំយុត្តទិដ្ឋិ ជាមិច្ឆាទិដ្ឋិ។បេ។ នេះសំយោជនៈមិនមែនទិដ្ឋិ នេះឯង ការប្រកាន់ស្អិតនៃលោកវាទប្បដិសំយុត្តទិដ្ឋិ ដោយអាការ ៨ យ៉ាង។
[៦២] ការប្រកាន់ស្អិតដោយការក្រាញនៅ ឈ្មោះថាភវទិដ្ឋិ ការប្រកាន់ស្អិតដោយការស្ទុះទៅក្រៃលែង ឈ្មោះថាវិភវទិដ្ឋិ អស្សាទទិដ្ឋិ មានការប្រកាន់ស្អិតដោយអាការ ៣៥ តើជាភវទិដ្ឋិប៉ុន្មាន ជាវិភវទិដ្ឋិប៉ុន្មាន អត្តានុទិដ្ឋិ មានការប្រកាន់ស្អិតដោយអាការ ២០ តើជាភវទិដ្ឋិប៉ុន្មាន ជាវិភវទិដ្ឋិប៉ុន្មាន។បេ។
ID: 637362110992644037
ទៅកាន់ទំព័រ៖