ព្រះត្រៃបិដក ភាគ ៧០

អន្ត​គ្គា​ហិ​កទិដ្ឋិ​ថា​ លោក​មិន​ទៀង មានការ​ប្រកាន់​ស្អិត ដោយ​អាការ ៥ គឺជា​វិភវ​ទិដ្ឋិ​ទាំងអស់​ អន្ត​គ្គា​ហិ​កទិដ្ឋិ​ថា លោកមា​នទី​បំផុត មានការ​ប្រកាន់​ស្អិត ដោយ​អាការ ៥ គឺជា​ភវ​ទិដ្ឋិ​ក៏​មាន​ ជា​វិភវ​ទិដ្ឋិ​ក៏​មាន អន្ត​គ្គា​ហិ​កទិដ្ឋិ​ថា លោក​មិន​មាន​ទីបំផុត មានការ​ប្រកាន់​ស្អិត​ដោយ​អាការ​ ៥ គឺជា​ភវ​ទិដ្ឋិ​ក៏​មាន ជា​វិភវ​ទិដ្ឋិ​ក៏​មាន អន្ត​គ្គា​ហិ​កទិដ្ឋិ​ថា ជីវិត​នោះ សរីរៈ​នោះ​ មានការ​ប្រកាន់​ស្អិត​ដោយ​អាការ ៥ គឺជា​វិភវ​ទិដ្ឋិ​ទាំងអស់ អន្ត​គ្គា​ហិ​កទិដ្ឋិ​ថា​ ជីវិត​ដទៃ សរីរៈ​ដទៃ មានការ​ប្រកាន់​ស្អិត​ដោយ​អាការ ៥ គឺជា​ភវ​ទិដ្ឋិ​ទាំងអស់​ អន្ត​គ្គា​ហិ​កទិដ្ឋិ​ថា សត្វ​ខាងមុខ​អំពី​សេចក្ដីស្លាប់ កើត​ទៀត មានការ​ប្រកាន់​ស្អិត​ ដោយ​អាការ ៥ គឺជា​ភវ​ទិដ្ឋិ​ទាំងអស់ អន្ត​គ្គា​ហិ​កទិដ្ឋិ​ថា សត្វ​ខាងមុខ​អំពី​សេចក្ដីស្លាប់​ មិនកើត​ទៀត មានការ​ប្រកាន់​ស្អិត​ដោយ​អាការ ៥ គឺជា​វិភវ​ទិដ្ឋិ​ទាំងអស់
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 637362111534120395
ទៅកាន់ទំព័រ៖