ព្រះត្រៃបិដក ភាគ ៧០

ជាស​ត្រូវ​ដល់​សមាធិ​ ធម្ម​វវត្ថា​នៈ ជា​ឧបការៈ​ដល់​សមាធិ អវិជ្ជា ជាស​ត្រូវ​ដល់​សមាធិ ញាណ ជា​ឧបការៈ​ដល់​សមាធិ​ អរ​តិ ជាស​ត្រូវ​ដល់​សមាធិ បា​មុ​ជ្ជៈ​ជា​ឧបការៈ​ដល់​សមាធិ អកុសលធម៌​ទាំងអស់ សុទ្ធតែ​ជាស​ត្រូវ​ដល់​សមាធិ​ កុសលធម៌​ទាំងអស់​សុទ្ធតែ​ជា​ឧបការៈ​ដល់​សមាធិ ទាំងនេះ​ឈ្មោះ​ថា​បរិ​បន្ថ​ញ្ញាណ ៨ ​;និង​ឧបការ​ញ្ញាណ ៨ ចិត្ត​ដែល​ស្ទុះ​ខ្ពស់​ឡើង​ ចិត្ត​ដែល​អណ្ដែត​ត្រសែត​ផុត​ឡើង រមែង​តាំងនៅ​ស៊ប់​ក្នុង​ឯកត្តៈ រមែង​ស្អាត​ចាក​នី​វរ​ណៈ​ ដោយ​អាការ​ទាំង ១៦ នេះ។
 [៧១​] ឯកត្តៈ​ទាំងនោះ តើ​ដូចម្ដេច។ នេក្ខម្មៈ ឈ្មោះថា​ឯកត្តៈ អព្យាបាទ​ឈ្មោះថា​ឯកត្តៈ អាលោក​សញ្ញា ឈ្មោះថា​ឯកត្តៈ​ អវិ​ក្ខេ​បៈ ឈ្មោះថា​ឯកត្តៈ ធម្ម​វវត្ថា​នៈ ឈ្មោះថា​ឯកត្តៈ ញាណ ឈ្មោះថា​ឯកត្តៈ​ បា​មុ​ជ្ជៈ ឈ្មោះថា​ឯកត្តៈ កុសលធម៌​ទាំងអស់​ឈ្មោះថា​ឯកត្តៈ។
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 637362135928685744
ទៅកាន់ទំព័រ៖