ព្រះត្រៃបិដក ភាគ ៧០
នីវរណៈ ទាំងនោះ តើដូចម្ដេច។ កាមច្ឆន្ទៈ ឈ្មោះថានីវរណៈ ព្យាបាទឈ្មោះថានីវរណៈ ថីនមិទ្ធៈ ឈ្មោះថានីវរណៈ ឧទ្ធច្ចកុក្កុច្ចៈ ឈ្មោះថានីវរណៈ វិចិកិច្ឆាឈ្មោះថានីវរណៈ អវិជ្ជា ឈ្មោះថានីវរណៈ អរតិ ឈ្មោះថានីវរណៈ អកុសលធម៌ទាំងអស់ ឈ្មោះថានីវរណៈ។
[៧២] សំនួរត្រង់ពាក្យថា នីវរណៈ ចុះនីវរណៈ ដោយអត្ថដូចម្ដេច។ នីវរណៈ ដោយអត្ថថា ធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន)។ ដំណើរទៅ (កាន់ព្រះនិព្វាន) ទាំងនោះ តើដូចម្ដេច។ នេក្ខម្មៈ ឈ្មោះថាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ទាំងពួកអរិយជនតែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារនេក្ខម្មៈនោះ កាមច្ឆន្ទៈ ឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិនស្គាល់ច្បាស់នេក្ខម្មៈ ដែលជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ព្រោះត្រូវកាមច្ឆន្ទៈនោះបិទបាំង ហេតុនោះ កាមច្ឆន្ទៈ ឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) អព្យាបាទឈ្មោះថា ដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ទាំងពួកអរិយជនតែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារអព្យាបាទនោះ។ ព្យាបាទឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិនស្គាល់ច្បាស់អព្យាបាទ ដែលជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ព្រោះត្រូវព្យាបាទនោះបិទបាំង ហេតុនោះ ព្យាបាទឈ្មោះថាធម៌ជា
ID: 637362136253727492
ទៅកាន់ទំព័រ៖