ព្រះត្រៃបិដក ភាគ ៧០

គ្រឿង​រារាំង​ដំណើរ​ទៅ (កាន់​ព្រះនិព្វាន​) អាលោក​សញ្ញា ឈ្មោះថា​ដំណើរ​ទៅ (កាន់​ព្រះនិព្វាន​) របស់​ពួក​អរិយជន​ ទាំង​ពួក​អរិយជន​តែង​ដើរទៅ (កាន់​ព្រះនិព្វាន​) ដោយសារ​អាលោក​សញ្ញា​នោះ ថីនមិទ្ធៈ ឈ្មោះថា​ធម៌​ជា​គ្រឿង​រារាំង​ដំណើរ​ទៅ​ (កាន់​ព្រះនិព្វាន​) បុគ្គល​មិន​ស្គាល់​ច្បាស់​អាលោក​សញ្ញា​ដែល​ជា​ដំណើរ​ទៅ (កាន់​ព្រះនិព្វាន​) របស់​ពួក​អរិយជន ព្រោះ​ត្រូវ​ថីនមិទ្ធៈ​នោះ​បិទបាំង ហេតុ​នោះ ថីនមិទ្ធៈ ឈ្មោះថា​ធម៌​ជា​គ្រឿង​រារាំង​ដំណើរ​ទៅ​ (កាន់​ព្រះនិព្វាន​) អវិ​ក្ខេ​បៈ ឈ្មោះថា​ដំណើរ​ទៅ (កាន់​ព្រះនិព្វាន​) របស់​ពួក​អរិយជន​ ទាំង​ពួក​អរិយជន​តែង​ដើរទៅ (កាន់​ព្រះនិព្វាន​) ដោយសារ​អវិ​ក្ខេ​បៈ​នោះ ឧទ្ធច្ចៈ​ ឈ្មោះ​ធម៌​ជា​គ្រឿង​រារាំង​ដំណើរ​ទៅ (កាន់​ព្រះនិព្វាន​) បុគ្គល​មិន​ស្គាល់​ច្បាស់​អវិ​ក្ខេ​បៈ​ ដែល​ជា​ដំណើរ​ទៅ (កាន់​ព្រះនិព្វាន​) របស់​ពួក​អរិយជន ព្រោះ​ត្រូវ​ឧទ្ធច្ចៈ​នោះ​បិទបាំង​ ហេតុ​នោះ ឧទ្ធច្ចៈ ឈ្មោះថា​ធម៌​ជា​គ្រឿង​រារាំង​ដំណើរ​ទៅ (កាន់​ព្រះនិព្វាន​) ធម្ម​វវត្ថា​នៈ ឈ្មោះថា​ដំណើរ​ទៅ (កាន់​ព្រះនិព្វាន​) របស់​ពួក​អរិយជន ទាំង​ពួក​អរិយជន​តែង​ដើរទៅ​ (កាន់​ព្រះនិព្វាន​) ដោយ​សារ​ធម្ម​វវត្ថា​នៈ​នោះ វិចិកិច្ឆា​ឈ្មោះថា​ធម៌​ជា​គ្រឿង​រារាំង​ដំណើរ​ទៅ​ (កាន់​ព្រះនិព្វាន​) បុគ្គល​មិន​ស្គាល់​ច្បាស់​ធម្ម​វវត្ថា​នៈ ដែល​ជា​ដំណើរ​ទៅ (កាន់​ព្រះនិព្វាន​) របស់​ពួក​អរិយជន ព្រោះ​ត្រូវ​វិចិកិច្ឆា​នោះ​បិទបាំង ហេតុ​នោះ វិចិកិច្ឆា ឈ្មោះថា​ធម៌​ជា​
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 637362136557204782
ទៅកាន់ទំព័រ៖