ព្រះត្រៃបិដក ភាគ ៧០
គ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) ញាណ ឈ្មោះថាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ទាំងពួកអរិយជនតែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារញាណនោះ អវិជ្ជា ឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិនដឹងច្បាស់ញាណ ដែលជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ព្រោះត្រូវអវិជ្ជានោះបិទបាំង ហេតុនោះ អវិជ្ជា ឈ្មោះថាជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បាមុជ្ជៈ ឈ្មោះថាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ទាំងពួកអរិយជនតែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារបាមុជ្ជៈនោះ អរតិ ឈ្មោះថាធម៌ជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិនដឹងច្បាស់បាមុជ្ជៈ ដែលជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ព្រោះត្រូវអរតិនោះ បិទបាំង ហេតុនោះ អរតិ ឈ្មោះថាជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) កុសលធម៌ទាំងអស់ជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន ទាំងពួកអរិយជនតែងដើរទៅ (កាន់ព្រះនិព្វាន) ដោយសារធម៌ទាំងឡាយនោះ អកុសលធម៌ទាំងអស់ សុទ្ធតែជាគ្រឿងរារាំងដំណើរទៅ (កាន់ព្រះនិព្វាន) បុគ្គលមិនស្គាល់ ច្បាស់នូវកុសលធម៌ ដែលជាដំណើរទៅ (កាន់ព្រះនិព្វាន) របស់ពួកអរិយជន
ID: 637362136826301677
ទៅកាន់ទំព័រ៖