ព្រះត្រៃបិដក ភាគ ៧០

ព្រោះ​ត្រូវ​អកុសលធម៌​នោះ​ បិទបាំង ហេតុ​នោះ ពួក​អកុសលធម៌​ទាំងអស់​នោះ ឈ្មោះថា​ជា​គ្រឿង​រារាំង​ដំណើរ​ទៅ​ (កាន់​ព្រះនិព្វាន​) កាល​ភិក្ខុ​មានចិត្ត​បរិសុទ្ធ ចាក​នីវរណធម៌​ទាំងនេះ ចម្រើន​អា​នា​បាន​ស្ស​តិ​សមាធិ​ដែល​មាន​វត្ថុ​ ១៦ ខណិក​សមោធាន (ក៏​កើតមាន​)។
 [៧៣​] ឧបក្កិលេស​ញ្ញាណ ១៨ កើតឡើង​ តើ​ដូចម្ដេច។ កាល​បុគ្គល​ផ្ចង់ស្មារតី​ទៅកាន់​ខ្យល់ដកដង្ហើម​ចេញ ខាងដើម កណ្ដាល និង​ខាងចុង​ ចិត្ត​ដែល​បោះ​ទៅ​ក្នុង​ខ្យល់​ដង្ហើម​ខាងក្នុង ជាស​ត្រូវ​របស់​សមាធិ កាល​បុគ្គល​ផ្ចង់ស្មារតី​ទៅកាន់​ខ្យល់ដកដង្ហើម​ចូល​ ខាងដើម កណ្ដាល និង​ខាងចុង ចិត្ត​ដែល​បោះ​ទៅ​ក្នុង​ខ្យល់​ដង្ហើម​ខាងក្រៅ ជាស​ត្រូវ​របស់​សមាធិ​ សេចក្ដីប្រាថ្នា​ចំពោះ​ខ្យល់ដកដង្ហើម​ចេញ សេចក្ដីត្រេកត្រអាល សេចក្ដី​ប្រព្រឹត្ត​នៃ​ចំណង់​ ជាស​ត្រូវ​របស់​សមាធិ សេចក្ដីប្រាថ្នា​ចំពោះ​ខ្យល់ដកដង្ហើម​ចូល សេចក្ដីត្រេកត្រអាល​ សេចក្ដី​ប្រព្រឹត្ត​នៃ​ចំណង់ ជាស​ត្រូវ​របស់​សមាធិ ការ​ជ្រប់​ចិត្ត​ក្នុង​ការបាន​ចំពោះ​នូវ​ខ្យល់ដកដង្ហើម​ចូល​ សម្រាប់​បុគ្គល​ដែល​លំបាក​ដោយ​ខ្យល់​ដង្ហើមចេញ​ ជាស​ត្រូវ​របស់​សមាធិ ការ​ជ្រប់​ចិត្ត​ក្នុង​ការបាន​ចំពោះ​នូវ​ខ្យល់ដកដង្ហើម​ចេញ​ សម្រាប់​បុគ្គល​ដែល​ទប់​ខ្យល់ដកដង្ហើម​ចូល ជាស​ត្រូវ​របស់​សមាធិ។
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 637362137125871677
ទៅកាន់ទំព័រ៖