ព្រះត្រៃបិដក ភាគ ៧០

ប្រសិនបើ​ចិត្ត​របស់​បុគ្គល​កាល​នៅ​ញាប់ញ័រ​ មិនទាន់​ផុត​ស្រឡះ ចាក​ឧបក្កិលេស​ទាំងឡាយ​ណា​ ឧបក្កិលេស​របស់​អា​នា​បាន​ស្ស​តិ​សមាធិ​នោះ មាន ៦ គឺ​ការ​ផ្ចង់ស្មារតី​ទៅកាន់​ខ្យល់ដកដង្ហើម​ចេញ​ ១ ការ​ផ្ចង់ស្មារតី​ទៅកាន់​ខ្យល់ដកដង្ហើម​ចូល ១ សតិ ១ ការ​បោះ​ចិត្ត​ទៅ​ក្នុង​ខ្យល់​ដង្ហើម​ខាងក្នុង​ ១ សេចក្ដី​ប៉ុនប៉ង ១ សេចក្ដីប្រាថ្នា​ក្នុង​ការ​បោះ​ចិត្ត​ទៅ​ក្នុង​ខ្យល់​ដង្ហើម​ខាងក្រៅ​ ១ ពួក​ជន​នោះ កាលដែល​មិនទាន់​ដឹង​ច្បាស់​នូវ​វិមោក្ខ តែង​នៅ​ជឿ​អ្នកដទៃ។

 [៧៤​] កាល​បុគ្គល​កំពុង​នឹក​និមិត្ត​ ចិត្ត​រមែង​ញាប់ញ័រ​ក្នុង​ខ្យល់ដកដង្ហើម​ចេញ ជាស​ត្រូវ​របស់​សមាធិ កាល​បុគ្គល​កំពុង​នឹក​ខ្យល់ដកដង្ហើម​ចេញ​ ចិត្ត​រមែង​ញាប់ញ័រ ក្នុង​និមិត្ត ជាស​ត្រូវ​របស់​សមាធិ កាល​បុគ្គល​កំពុង​នឹក​និមិត្ត​ ចិត្ត​រមែង​ញាប់ញ័រ​ក្នុង​ខ្យល់ដកដង្ហើម​ចូល ជាស​ត្រូវ​របស់​សមាធិ កាល​បុគ្គល​កំពុង​នឹក​ខ្យល់ដកដង្ហើម​ចូល​ ចិត្ត​រមែង​ញាប់ញ័រ​ក្នុង​និមិត្ត ជាស​ត្រូវ​របស់​សមាធិ កាល​បុគ្គល​កំពុង​នឹក​ខ្យល់ដកដង្ហើម​ចេញ​ ចិត្ត​រមែង​ញាប់ញ័រ​ក្នុង​ខ្យល់ដកដង្ហើម​ចូល ជាស​ត្រូវ​របស់​សមាធិ កាល​បុគ្គល​កំពុង​នឹក​ខ្យល់ដកដង្ហើម​ចូល​ ចិត្ត​រមែង​ញាប់ញ័រ​ក្នុង​ខ្យល់ដកដង្ហើម​ចេញ ជាស​ត្រូវ​របស់​សមាធិ។
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 637362137657971879
ទៅកាន់ទំព័រ៖