ព្រះត្រៃបិដក ភាគ ៧០

 [១០​] ទិដ្ឋិ គឺ​ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល​ ចំពោះ​អវិជ្ជា​ថា នុ៎ះ​របស់​អញ ចំពោះ​សង្ខារ​ទាំងឡាយ​ថា នុ៎ះ​របស់​អញ ចំពោះ​វិញ្ញាណ​ថា​ នុ៎ះ​របស់​អញ ចំពោះ​នាមរូប​ថា នុ៎ះ​របស់​អញ ចំ​ពោះ​សឡាយ​តនៈ​ថា នុ៎ះ​របស់​អញ​ ចំពោះ​ផស្សៈ​ថា នុ៎ះ​របស់​អញ ចំពោះ​វេទនា​ថា នុ៎ះ​របស់​អញ ចំពោះ​តណ្ហា​ថា នុ៎ះ​របស់​អញ​ ចំពោះ​ឧបាទាន​ថា នុ៎ះ​របស់​អញ ចំពោះ​ភព​ថា នុ៎ះ​របស់​អញ ចំពោះ​ជាតិ​ថា នុ៎ះ​របស់​អញ​ ចំពោះ​ជរាមរណៈ​ថា នុ៎ះ​របស់​អញ នុ៎ះ​ជា​អញ នុ៎ះ​ជា​ខ្លួន​របស់​អញ ទិដ្ឋិ​គឺ​ការ​ប្រកាន់​ស្អិត​ និង​ការ​ស្ទាបអង្អែល​យ៉ាងនេះ​ឯង។
 [១១​] ហេតុ​នៃ​ទិដ្ឋិ ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ ខន្ធ ជាហេតុ​នៃ​ទិដ្ឋិ ១ អវិជ្ជា ជាហេតុ​នៃ​ទិដ្ឋិ ១ ផស្សៈ ជាហេតុ​នៃ​ទិដ្ឋិ ១ សញ្ញា ជាហេតុ​នៃ​ទិដ្ឋិ​ ១ វិតក្កៈ ជាហេតុ​នៃ​ទិដ្ឋិ ១ អយោ​និ​សោ​មនសិ​កា​រៈ ជាហេតុ​នៃ​ទិដ្ឋិ ១ បាបមិត្ត ជាហេតុ​នៃ​ទិដ្ឋិ​ ១ បរ​តោ​ឃោសៈ (សំដី​ឃោសនា​របស់​បុគ្គល​ដទៃ​) ជាហេតុ​នៃ​ទិដ្ឋិ ១។
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 637362064230547375
ទៅកាន់ទំព័រ៖