ព្រះត្រៃបិដក ភាគ ៧០
ប្រសិនបើចិត្តរបស់បុគ្គល កាលនៅញាប់ញ័រ មិនទាន់ផុតស្រឡះចាកឧបក្កិលេសទាំងឡាយណា ឧបក្កិលេសទាំងឡាយនោះ របស់អានាបានស្សតិសមាធិ មាន ៦ យ៉ាង គឺ កាលបុគ្គលកំពុងនឹកនិមិត្ត ចិត្តរមែងញាប់ញ័រក្នុងខ្យល់ដកដង្ហើមចេញ ១ កាលបុគ្គលកំពុងនឹកខ្យល់ដកដង្ហើមចេញ ចិត្រមែងញាប់ញ័រក្នុងនិមិត្ត ១ កាលបុគ្គលកំពុងនឹកនិមិត្ត ចិត្តរមែងញាប់ញ័រក្នុងខ្យល់ដកដង្ហើមចូល ១ កាលបុគ្គលកំពុងនឹកខ្យល់ដកដង្ហើមចូល ចិត្តរមែងញាប់ញ័រក្នុងនិមិត្ត ១ កាលបុគ្គលកំពុងនឹកខ្យល់ដកដង្ហើមចេញ ចិត្តរមែងញាប់ញ័រក្នុងខ្យល់ដកដង្ហើមចូល ១ កាលបុគ្គលកំពុងនឹកខ្យល់ដកដង្ហើមចូល ចិត្តរមែងញាប់ញ័រក្នុងខ្យល់ដកដង្ហើមចេញ ១ ជនទាំងនោះ កាលមិនទាន់ដឹងច្បាស់នូវវិមោក្ខ តែងនៅជឿអ្នកដទៃ។
[៧៥] ចិត្តស្ទុះទៅរកអារម្មណ៍ជាអតីត ដែលធ្លាក់ទៅក្នុងសេចក្ដីរាយមាយ ជាសត្រូវរបស់សមាធិ ចិត្តប្រាថ្នារកអារម្មណ៍ជាអនាគតដែលញាប់ញ័រ ជាសត្រូវរបស់សមាធិ ចិត្តរួញរាដែលធ្លាក់ទៅក្នុងសេចក្ដីខ្ជិលច្រអូស ជាសត្រូវរបស់សមាធិ ចិត្តផ្គងហួសពេកដែលធ្លាក់ទៅក្នុងឧទ្ធច្ចៈ ជាសត្រូវរបស់សមាធិ ចិត្តប្រាកដ
ID: 637362138147097709
ទៅកាន់ទំព័រ៖