ព្រះត្រៃបិដក ភាគ ៧០

ដែល​ធ្លាក់ទៅក្នុង​រាគៈ​ ជាស​ត្រូវ​របស់​សមាធិ ចិត្ត​មិន​ប្រាកដ​ដែល​ធ្លាក់ទៅក្នុង​ព្យាបាទ ជាស​ត្រូវ​របស់​សមាធិ។
បុគ្គល​មាន​សង្កប្បៈ​សៅហ្មង​ហើយ​ រមែង​មិន​ស្គាល់​ច្បាស់​នូវ​អធិចិត្ត ដោយសារ​ពួក​ឧបក្កិលេស​ណា ឧបក្កិលេស​ទាំងឡាយ​នោះ របស់​អា​នា​បាន​ស្ស​តិ​សមាធិ​ មាន ៦ យ៉ាង គឺ ចិត្ត​ស្ទុះ​ទៅ​រក​អារម្មណ៍​ជា​អតី​តៈ ១ ចិត្ត​ប្រាថ្នា​រក​អារម្មណ៍​ជា​អនាគត​ ១ ចិត្តរួញរា ១ ចិត្ត​ផ្គង​ហួសពេក ១ ចិត្ត​ប្រាកដ ១ ចិត្ត​មិន​ប្រាកដ ១ រមែង​មិន​តម្កល់​នៅ​មាំ​ឡើយ។

 [៧៦​] កាល​ភិក្ខុ​ផ្ចង់ស្មារតី​ទៅកាន់​ខ្យល់ដកដង្ហើម​ចេញ ខាងដើម កណ្ដាល និង​ខាងចុង កាយ និង​ចិត្ត​ រមែង​ជាស​ភាវៈ​រញ្ជួយ​ផង រំភើប​ផង ញាប់ញ័រ​ផង ដោយសារ​ចិត្ត​ដែល​បោះ​ទៅ​ក្នុង​ខ្យល់​ដង្ហើម​ខាងក្នុង​ កាល​ភិក្ខុ​ផ្ចង់ស្មារតី​ទៅកាន់​ខ្យល់ដកដង្ហើម​ចូល ខាងដើម កណ្ដាល និង​ខាងចុង កាយ និង​ចិត្ត​ រមែង​ជាស​ភាវៈ​រញ្ជួយ​ផង រំភើប​ផង ញាប់ញ័រ​ផង ដោយសារ​ចិត្ត​ដែល​បោះ​ទៅ​ក្នុង​ខ្យល់​ដង្ហើម​ខាងក្រៅ​ កាយ និង​ចិត្ត រមែង​ជាស​ភាវៈ​រញ្ជួយ​ផង រំភើប​ផង ញាប់ញ័រ​ផង ដោយ​សេចក្ដីប្រាថ្នា​រកខ្យល់​ដកដង្ហើម​ចេញ​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 637362138515739193
ទៅកាន់ទំព័រ៖