ព្រះត្រៃបិដក ភាគ ៧០

ដោយ​សេចក្ដីត្រេកអរ​ ដោយ​សេចក្ដី​ប្រព្រឹត្ត​នៃ​ចំណង់ កាយ និង​ចិត្ត រមែង​ជាស​ភាវៈ​រញ្ជួយ​ផង រំភើប​ផង​ ញាប់ញ័រ​ផង ដោយសារ​សេចក្ដីប្រាថ្នា​រកខ្យល់​ដកដង្ហើម​ចូល ដោយ​សេចក្ដីត្រេកអរ​ ដោយ​សេចក្ដី​ប្រព្រឹត្ត​នៃ​ចំណង់ កាយ និង​ចិត្ត រមែង​ជាស​ភាវៈ​រញ្ជួយ​ផង រំភើប​ផង​ ញាប់ញ័រ​ផង ព្រោះ​ជ្រប់​ចិត្ត​ក្នុង​ការបាន​ចំពោះ​នូវ​ខ្យល់ដកដង្ហើម​ចូល​ សម្រាប់​អ្នក​ទប់​ខ្យល់ដកដង្ហើម​ចេញ កាល​ភិក្ខុ​នឹក​និមិត្ត កាយ និង​ចិត្ត រមែង​ជាស​ភាវៈ​រញ្ជួយ​ផង​ រំភើប​ផង ញាប់ញ័រ​ផង ព្រោះ​ចិត្ត​ញាប់ញ័រ​ក្នុង​ខ្យល់ដកដង្ហើម​ចេញ កាល​ភិក្ខុ​នឹក​ខ្យល់ដកដង្ហើម​ចេញ​ កាយ និង​ចិត្ត រមែង​ជាស​ភាវៈ​រញ្ជួយ​ផង រំភើប​ផង ញាប់ញ័រ​ផង ព្រោះ​ចិត្ត​ញាប់ញ័រ​ក្នុង​និមិត្ត​ កាល​ភិក្ខុ​នឹក​និមិត្ត កាយ និង​ចិត្ត​រមែង​ជាស​ភាវៈ​រញ្ជួយ​ផង រំភើប​ផង ញាប់ញ័រ​ផង ព្រោះ​ចិត្ត​ញាប់ញ័រ​ក្នុង​ខ្យល់ដកដង្ហើម​ចូល​ កាល​ភិក្ខុ​នឹក​ខ្យល់ដកដង្ហើម​ចូល កាយ និង​ចិត្ត រមែង​ជាស​ភាវៈ​រញ្ជួយ​ផង រំភើប​ផង​ ញាប់ញ័រ​ផង ព្រោះ​ចិត្ត​ញាប់ញ័រ​ក្នុង​និមិត្ត កាល​ភិក្ខុ​នឹក​ខ្យល់ដកដង្ហើម​ចេញ កាយ​ និង​ចិត្ត រមែង​ជាស​ភាវៈ​រញ្ជួយ​ផង រំភើប​ផង ញាប់ញ័រ​ផង
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 637362138791869038
ទៅកាន់ទំព័រ៖