ព្រះត្រៃបិដក ភាគ ៧០
ព្រោះចិត្តញាប់ញ័រក្នុងខ្យល់ដកដង្ហើមចូល កាលភិក្ខុនឹកខ្យល់ដកដង្ហើមចូល កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តញាប់ញ័រក្នុងខ្យល់ដកដង្ហើមចេញ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តស្ទុះទៅរកអារម្មណ៍ជាអតីតៈ ដែលធ្លាក់ទៅក្នុងសេចក្ដីរាយមាយ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តប្រាថ្នារកអារម្មណ៍ជាអនាគត ដែលញាប់ញ័រ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តរួញរាដែលធ្លាក់ទៅក្នុងសេចក្ដីខ្ជិលច្រអូស កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តផ្គងហួសពេក ដែលធ្លាក់ទៅក្នុងឧទ្ធច្ចៈ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តដែលប្រាកដ ដែលធ្លាក់ទៅក្នុងរាគៈ កាយ និងចិត្ត រមែងជាសភាវៈរញ្ជួយផង រំភើបផង ញាប់ញ័រផង ព្រោះចិត្តមិនប្រាកដដែលធ្លាក់ទៅក្នុងព្យាបាទ។
ID: 637362139053778103
ទៅកាន់ទំព័រ៖