ព្រះត្រៃបិដក ភាគ ៧០

បុគ្គល​ណា​មិនបាន​បំពេញ មិនបាន​ចម្រើន​អា​នា​បាន​ស្ស​តិ បុគ្គល​នោះ រមែង​មាន​កាយ​រំភើប​ផង​ មានចិត្ត​រំភើប​ផង មាន​កាយ​ញាប់ញ័រ​ផង មានចិត្ត​ញាប់ញ័រ​ផង បុគ្គល​ណា បាន​បំពេញ​ បាន​ចម្រើន​ល្អ​នូវ​អា​នា​បាន​ស្ស​តិ បុគ្គល​នោះ រមែង​មាន​កាយ​មិន​រំភើប​ផង មានចិត្ត​មិន​រំភើប​ផង​ មាន​កាយ​មិន​ញាប់ញ័រ​ផង មានចិត្ត​មិន​ញាប់ញ័រ​ផង។

 កាល​ភិក្ខុ​មានចិត្ត​ស្អាត ចាក​នីវរណធម៌​ទាំងនោះ ចម្រើន​អា​នា​បាន​ស្ស​តិ​សមាធិ​ មាន​វត្ថុ ១៦ ខណិក​សមោធាន (ក៏​កើតមាន​) នេះឯង ឧបក្កិលេស​ទាំង ១៨ កើតឡើង។
 [៧៧​] វោទាន​ញ្ញាណ ១៣ តើ​ដូចម្ដេច។ ចិត្ត​ស្ទុះ​ទៅ​រក​អារម្មណ៍​ជា​អតីត ដែល​ធ្លាក់ទៅក្នុង​សេចក្ដី​រាយមាយ បុគ្គល​វៀរ​នូវ​ចិត្ត​នោះ​ ហើយ​តម្កល់ទុក​ក្នុង​ឋាន​មួយ ចិត្ត​មិនដល់​សេចក្ដី​រាយមាយ យ៉ាងនេះ​ខ្លះ ចិត្ត​ប្រាថ្នា​រក​អារម្មណ៍​ជា​អនាគត​ ដែល​ញាប់ញ័រ បុគ្គល​វៀរ​នូវ​ចិត្ត​នោះ​ហើយ រមែង​រួច​ស្រឡះ​ចាក​ចិត្ត​នោះ​ឯង ចិត្ត​មិនដល់​សេចក្ដី​រាយមាយ​ យ៉ាងនេះ​ខ្លះ ចិត្តរួញរា ដែល​ធ្លាក់ទៅក្នុង​សេចក្ដី​ខ្ជិលច្រអូស
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 637362139451017014
ទៅកាន់ទំព័រ៖