ព្រះត្រៃបិដក ភាគ ៧០

បុគ្គល​ផ្គង​នូវ​ចិត្ត​នោះ​ ហើយ​លះបង់​សេចក្ដី​ខ្ជិលច្រអូស ចិត្ត​មិនដល់​សេចក្ដី​រាយមាយ យ៉ាងនេះ​ខ្លះ ចិត្ត​ផ្គង​ហួសពេក​ ដែល​ធ្លាក់ទៅក្នុង​ឧទ្ធច្ចៈ បុគ្គល​សង្កត់សង្កិន​ចិត្ត​នោះ​ហើយ លះបង់​ឧទ្ធច្ចៈ​ ចិត្ត​រមែង​មិនដល់​សេចក្ដី​រាយមាយ យ៉ាងនេះ​ខ្លះ ចិត្ត​ប្រាកដ​ដែល​ធ្លាក់ទៅក្នុង​រាគៈ​ បុគ្គល​ជា​អ្នក​ស្គាល់ចិត្ត​នោះ​ច្បាស់ លះបង់​រាគៈ ចិត្ត​រមែង​មិនដល់​សេចក្ដី​រាយមាយ​ យ៉ាងនេះ​ខ្លះ ចិត្ត​មិន​ប្រាកដ ដែល​ធ្លាក់ទៅក្នុង​ព្យាបាទ បុគ្គល​ជា​អ្នក​ស្គាល់ចិត្ត​នោះ​ច្បាស់​ លះបង់​ព្យាបាទ ចិត្ត​រមែង​មិនដល់​សេចក្ដី​រាយមាយ យ៉ាងនេះ​ខ្លះ ចិត្ត​រមែង​ស្អាត ផូរផង់​ ដល់​នូវ​ឯកត្តៈ ដោយ​ឋាន​ទាំងឡាយ ៦ នេះឯង។
 [៧៨​] ឯកត្តៈ​ទាំងនោះ តើ​ដូចម្ដេច។ ទា​នវោស្ស​គ្គុ​បដ្ឋាន ឈ្មោះថា​ឯកត្តៈ សមថ​និ​មិត្តុ​បដ្ឋាន ឈ្មោះថា​ឯកត្តៈ​ វយ​លក្ខ​ណុប​ដ្ឋាន ឈ្មោះថា​ឯកត្តៈ និ​រោ​ធុប​ដ្ឋាន ឈ្មោះថា​ឯកត្តៈ ទា​នវោស្ស​គ្គុ​បដ្ឋាន​របស់​បុគ្គល​អ្នក​ចុះចិត្តស៊ប់​ ក្នុង​ការ​លះបង់​ឈ្មោះថា​ឯកត្តៈ ១ សមថ​និ​មិត្តុ​បដ្ឋាន​របស់​ពួក​បុគ្គល​អ្នក​ប្រក​បរឿយៗ​ ក្នុង​អធិចិត្ត ឈ្មោះ ថា​ឯកត្តៈ វយ​លក្ខ​ណុប​ដ្ឋាន របស់​បុគ្គល​អ្នក​ពិចារណា ឈ្មោះថា​ឯកត្តៈ​ និង​និ​រោ​ធុប​ដ្ឋាន របស់​ពួក​អរិយបុគ្គល ឈ្មោះថា​ឯកត្តៈ​ ​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 637362139777308831
ទៅកាន់ទំព័រ៖