ព្រះត្រៃបិដក ភាគ ៧០

 [៨១​] បឋមជ្ឈាន មានការ​ចម្រើន​រឿយ ៗ នៃ​ការ​សំឡឹង​ពិនិត្យ​ ជា​កណ្ដាល តើ​ការ​សំឡឹង​ពិនិត្យ ជា​កិច្ច​កណ្ដាល មាន​លក្ខណៈ​ប៉ុន្មាន​យ៉ាង។ ការ​សំឡឹង​ពិនិត្យ ទុកជា​កិច្ច​កណ្ដាល មាន​លក្ខណៈ ៣ យ៉ាងគឺ ចិត្ត​ដែល​បរិសុទ្ធ រមែង​សំឡឹង​ផ្ទៀងផ្ទាត់​ ចិត្ត​ដែល​ដើរឆ្ពោះ​ទៅ​រក​សមថៈ រមែង​សំឡឹង​ផ្ទៀងផ្ទាត់ ចិត្ត​ដែល​តាំង​ឡើង​ក្នុង​ឯកត្តៈ​ រមែង​សំឡឹង​ផ្ទៀងផ្ទាត់ គឺ​ត្រង់​ដែល​ចិត្តបរិសុទ្ធ សំឡឹង​ផ្ទៀងផ្ទាត់ ១ ត្រង់​ដែល​ចិត្ត​ដើរឆ្ពោះ​ទៅ​រក​សមថៈ​ សំឡឹង​ផ្ទៀងផ្ទាត់ ១ ត្រង់​ដែល​ចិត្ត​តាំង​ឡើង​ក្នុង​ឯកត្តៈ សំឡឹង​ផ្ទៀងផ្ទាត់ ១ (ទាំង​ ៣ នេះ​) ឈ្មោះថា ការ​ចម្រើន​រឿយ ៗ នៃ​ការ​សំឡឹង​ពិនិត្យ ទុកជា​កិច្ច​កណ្ដាល​នៃ​បឋមជ្ឈាន​ នេះឯង លក្ខណៈ ៣ យ៉ាង​របស់​ការ​ចម្រើ​នរឿយៗ​នៃ​ការ​សំឡឹង​ពិនិត្យ ជា​កិច្ច​កណ្ដាល​ ហេតុ​នោះ លោក​ពោល​ថា បឋមជ្ឈាន មាន​លំអ​ក្នុង​កណ្ដាល​ផង បរិបូណ៌​ដោយ​លក្ខណៈ​ផង។
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 637362140495058412
ទៅកាន់ទំព័រ៖