ព្រះត្រៃបិដក ភាគ ៧០

មហាវគ្គ គតិ​កថា​


 [២២៥​] ការ​កើតឡើង​នៃ​គតិ​សម្បត្តិ​ ក្នុង​ញាណសម្បយុត្ត តើ​ព្រោះ​បច្ច័យ​នៃ​ហេតុ ប៉ុន្មាន ការ​កើតឡើង​នៃ​ពួក​ខត្តិយ​មហាសាល​ ព្រាហ្មណ​មហាសាល គហបតិ​មហាសាល កាមាវចរ​ទេវតា ក្នុង​ញាណសម្បយុត្ត តើ​ព្រោះ​បច្ច័យ​នៃ​ហេតុ​ប៉ុន្មាន​ ការ​កើតឡើង​នៃ​ពួក​រូបាវចរ​ទេវតា តើ​ព្រោះ​បច្ច័យ​នៃ​ហេតុ​ប៉ុន្មាន​ ការ​កើតឡើង​នៃ​ពួក​អរូបាវចរ​ទេវតា តើ​ព្រោះ​បច្ច័យ​នៃ​ហេតុ​ប៉ុន្មាន។ ការ​កើតឡើង​នៃ​គតិ​សម្បត្តិ ក្នុង​ញាណសម្បយុត្ត ព្រោះ​បច្ច័យ​នៃ​ហេតុ ៨ ការ​កើតឡើង​នៃ​ពួក​ខត្តិយ​មហាសាល ព្រាហ្មណ​មហាសាល គហបតិ​មហាសាល កាមាវចរ​ទេវតា​ ក្នុង​ញាណសម្បយុត្ត ព្រោះ​បច្ច័យ​នៃ​ហេតុ ៨ ការ​កើតឡើង​នៃ​ពួក​រូបាវចរ​ទេវតា ព្រោះ​បច្ច័យ​នៃ​ហេតុ​ ៨ ការ​កើតឡើង​នៃ​ពួក​អរូបាវចរ​ទេវតា ព្រោះ​បច្ច័យ​នៃ​ហេតុ ៨។
ថយ | ទំព័រទី ៣៧៩ | បន្ទាប់
ID: 637363859951080077
ទៅកាន់ទំព័រ៖