ព្រះត្រៃបិដក ភាគ ៧០

មហាវគ្គ កម្មក​ថា​


 [២៣១​] កម្ម​មាន​រួចហើយ វិបាក (ផល​) របស់​កម្ម​មាន​រួចហើយ​ កម្ម​មាន​រួចហើយ (តែ​) វិបាក​របស់​កម្ម​មិនទាន់​មាន​ហើយ កម្ម​មាន​រួចហើយ វិបាក​របស់​កម្ម​កំពុង​មាន​ កម្ម​មាន​រួចហើយ វិបាក​របស់​កម្ម​មិន​មាន កម្ម​មាន​រួចហើយ វិបាក​របស់​កម្ម​នឹង​មាន​ កម្ម​មាន​រួចហើយ វិបាក​របស់​កម្ម​នឹង​មិន​មាន កម្ម​កំពុង​មាន វិបាក​របស់​កម្ម​ក៏​កំពុង​មាន​ កម្ម​កំពុង​មាន វិបាក​របស់​កម្ម​មិន​មាន កម្ម​កំពុង​មាន វិបាក​របស់​កម្ម​នឹង​មាន​ កម្ម​កំពុង​មាន វិបាក​របស់​កម្ម​នឹង​មិន​មាន កម្ម​នឹង​មាន វិបាក​របស់​កម្ម​នឹង​មាន កម្ម​នឹង​មាន​ វិបាក​របស់​កម្ម​នឹង​មិន​មាន កម្ម​ជាកុសល​មាន​រួចហើយ វិបាក​របស់​កម្ម​ជាកុសល​មាន​រួចហើយ​ កម្ម​ជាកុសល​មាន​រួចហើយ វិបាក​របស់​កម្ម​ជាកុសល​មិនទាន់​មាន កម្ម​ជាកុសល​មាន​រួចហើយ វិបាក​របស់​កម្ម​ជាកុសល​កំពុង​មាន​ កម្ម​ជាកុសល​មាន​រួចហើយ វិបាក​របស់​កម្ម​ជាកុសល​មិន​មាន កម្ម​ជាកុសល​មាន​រួចហើយ វិបាក​របស់​កម្ម​ជាកុសល​នឹង​មាន​ កម្ម​ជាកុសល​មាន​រួចហើយ វិបាក​របស់​កម្ម​ជាកុសល​នឹង​មិន​មាន កម្ម​ជាកុសល​កំពុង​មាន វិបាក​របស់​កម្ម​ជាកុសល​កំពុង​មាន​ កម្ម​ជាកុសល​កំពុង​មាន វិបាក​របស់​កម្ម​ជាកុសល​មិន​មាន កម្ម​ជាកុសល​កំពុង​មាន វិបាក​របស់​កម្ម​ជាកុសល​នឹង​មាន​
ថយ | ទំព័រទី ៣៩៣ | បន្ទាប់
ID: 637363890298388002
ទៅកាន់ទំព័រ៖