ព្រះត្រៃបិដក ភាគ ៧០
មហាវគ្គ អានាបានកថា
[៦៩] កាលភិក្ខុចម្រើនអានាបានស្សតិសមាធិ មានវត្ថុ ១៦ ញាណចំនួន ២២០ ក៏កើតឡើង គឺបរិបន្ថញ្ញាណ ៨ ឧបការញ្ញាណ ៨ ឧបក្កិលេសញ្ញាណ ១៨ វោទានញ្ញាណ ១៣ សតោការិញ្ញាណ ៣២ សមាធិញ្ញាណ ២៤ វិបស្សនាញាណ ៧២ និព្វិទាញាណ ៨ និព្វិទានុលោមញាណ ៨ និព្វិទាបដិប្បស្សទ្ធិញ្ញាណ ៨ វិមុត្តិសុខញ្ញាណ ២១។
[៧០] បរិបន្ថញ្ញាណ ៨ ;និងឧបការញ្ញាណ ៨ តើដូចម្ដេច។ កាមឆន្ទៈ ជាសត្រូវដល់សមាធិ នេក្ខម្មៈ ជាឧបការៈដល់សមាធិ ព្យាបាទ ជាសត្រូវដល់សមាធិ អព្យាបាទ ជាឧបការៈដល់សមាធិ ថីនមិទ្ធៈ ជាសត្រូវដល់សមាធិ អាលោកសញ្ញា ជាឧបការៈដល់សមាធិ ឧទ្ធច្ចៈ ជាសត្រូវដល់សមាធិ អវិក្ខេបៈ ជាឧបការៈដល់សមាធិ វិចិកិច្ឆា
ID: 637362135573795684
ទៅកាន់ទំព័រ៖