ព្រះត្រៃបិដក ភាគ ៧១
ដោយការវៀរនូវការគំនុំហើយមិនគំនុំ ១ ដោយការវៀរនូវការដុតកំដៅហើយមិន ដុតកំដៅ ១ ដោយការវៀរនូវការសង្កត់សង្កិន ហើយមិនសង្កត់សង្កិន ១ ដោយការវៀរនូវការធ្វើឲ្យលំបាកហើយមិនធ្វើឲ្យលំបាក ១ ដោយការផ្សាយថា សូមសត្វទាំង អស់ជាអ្នកគ្មានពៀរ កុំបីចងពៀរនឹងគ្នា ១ សូមមានសុខ កុំបីមានទុក្ខ ១ សូមមានខ្លួន ដល់នូវសុខ កុំបីមានខ្លួនដល់នូវទុក្ខ ១ ឈ្មោះថាចេតោ ព្រោះជាសភាវៈគិតនូវធម៌នោះ ឈ្មោះថាវិមុត្តិ ព្រោះជាធម្មជាតិរួចចាកបរិយុដ្ឋានកិលេស គឺព្យាបាទចំពោះសត្វទាំងអស់ ឈ្មោះថាមេត្តាចេតោវិមុត្តិ ព្រោះមេត្តា និងចេតោវិមុត្តិ។
[៤៨] សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលបង្អោនសទ្ធាដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះបានអប់រំហើយ ដោយសទ្ធិន្រ្ទិយ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលផ្គង (ព្យាយាម) ដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះបានអប់រំហើយ ដោយវីរិយន្រ្ទិយ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសេចក្តីសុខចុះ បុគ្គលប្រុងស្មារតីដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះ បានអប់រំហើយ ដោយសតិន្រ្ទិយ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម
ID: 637641112039623158
ទៅកាន់ទំព័រ៖