ព្រះត្រៃបិដក ភាគ ៧១

សូម​មាន​សុខ​ចុះ បុគ្គល​តម្កល់​មាំ​នូវ​ចិត្ត​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា បុគ្គល​នោះ បាន​អប់រំ​ហើយ ដោយ​សមាធិន្រ្ទិយ សូម​សត្វ​ទាំងអស់ កុំ​មាន​ពៀរ សូម​មាន​សេចក្តី​ក្សេម សូម​មាន​សុខ​ចុះ បុគ្គល​ដឹង​ច្បាស់​ដោយ​ប្រាជ្ញា​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា បុគ្គល​នោះ​បាន​អប់រំ​ហើយ ដោយ​បញ្ញិន្រ្ទិយ ឥន្រ្ទិយ​ទាំង ៥ នេះ ជាទី​សេព​របស់​មេត្តា​ចេ​តោ​វិមុត្តិ មេត្តា​ចេ​តោ​វិមុត្តិ ត្រូវ​ឥន្រ្ទិយ​ទាំង ៥ នេះ តែង​សេព ឥន្រ្ទិយ​ទាំង ៥ នេះ ជាទី​អប់រំ​របស់​មេត្តា​ចេ​តោ​វិមុត្តិ មេត្តា​ចេ​តោ​វិមុត្តិ ត្រូវ​ឥន្រ្ទិយ​ទាំង ៥ នេះ តែង​អប់រំ ឥន្រ្ទិយ​ទាំង ៥ នេះ ជាទី​ធ្វើឲ្យ​ច្រើន របស់​មេត្តា​ចេ​តោ​វិមុត្តិ មេត្តា​ចេ​តោ​វិមុត្តិ ត្រូវ​ឥន្រ្ទិយ​ទាំង ៥ នេះ តែង​ធ្វើឲ្យ​ច្រើន ឥន្រ្ទិយ​ទាំង ៥ នេះ ជា​គ្រឿងប្រដាប់​របស់​មេត្តា​ចេ​តោ​វិមុត្តិ មេត្តា​ចេ​តោ​វិមុត្តិ​ត្រូវ​ឥន្រ្ទិយ​ទាំង ៥ នេះ​ស្អិតស្អាង​ល្អ​ហើយ ឥន្រ្ទិយ​ទាំង ៥ នេះ ជា​បរិក្ខារ​របស់​មេត្តា​ចេ​តោ​វិមុត្តិ មេត្តា​ចេ​តោ​វិមុត្តិ ត្រូវ​ឥន្រ្ទិយ​ទាំង ៥ នេះ បិទបាំង​ហើយដោយ​ប្រពៃ ឥន្រ្ទិយ​ទាំង ៥ នេះ ជា​បរិវារ​របស់​មេត្តា​ចេ​តោ​វិមុត្តិ
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 637641112312279338
ទៅកាន់ទំព័រ៖