ព្រះត្រៃបិដក ភាគ ៧១

មេត្តា​ចេ​តោ​វិមុត្តិ ត្រូវ​ឥន្រ្ទិយ​ទាំង ៥ នេះ ចោមរោម​ហើយ ឥន្រ្ទិយ​ទាំង ៥ នេះ ជាទី​សេព ជាទី​អប់រំ ជាទី​ធ្វើឲ្យ​ច្រើន ជា​គ្រឿងប្រដាប់ ជា​បរិក្ខារ ជា​បរិវារ នៃ​មេត្តា​ចេ​តោ​វិមុត្តិ ជាទី​បំពេញ ជា​ធម៌​ប្រព្រឹត្តទៅ​ជាមួយគ្នា កើតជា​មួយ​គ្នា លាយ ផ្សំ ស្ទុះ​ទៅ ជាទី​ជ្រះថ្លា ជាទី​តម្កល់ ជា​ធម្មជាត​រួចចាក​កិលេស ជាទី​ឃើញច្បាស់​ថា នេះ​ធម្មជាត​ស្ងប់ ជា​ធម្មជាត​ធ្វើឲ្យ​ដូចជា​យាន ធ្វើដូចជា​ទីតាំង ជា​គុណជាតិ​តម្កល់​មាំ សន្សំ​ហើយ ប្រារព្ធ​ល្អ​ហើយ អប់រំ​ល្អ​ហើយ អធិដ្ឋាន​ល្អ​ហើយ អណ្តែត​ឡើង​ព្រម ផុត​ស្រឡះ ឲ្យ​កើត ឲ្យ​ភ្លឺច្បាស់ ឲ្យ​ក្តៅ​សព្វ។
 [៤៩] សូម​សត្វ​ទាំងអស់ កុំ​មាន​ពៀរ សូម​មាន​សេចក្តី​ក្សេម សូម​មាន​សុខ​ចុះ បុគ្គល​មិន​ញាប់ញ័រ ព្រោះ​ហេតុ​មិន​គួរ​ជឿ ដោយ​គិត​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះ ថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​សទ្ធា​ពលៈ សូម​សត្វ​ទាំងអស់ កុំ​មាន​ពៀរ សូម​មាន សេចក្តី​ក្សេម សូម​មាន​សុខ​ចុះ បុគ្គល​មិន​ញាប់ញ័រ ព្រោះ​កោសជ្ជៈ ដោយ​គិត​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​វីរិយ​ពលៈ
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 637641112643373209
ទៅកាន់ទំព័រ៖