ព្រះត្រៃបិដក ភាគ ៧១
ពលៈទាំង ៥ នេះ ជាបរិក្ខាររបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោ វិមុត្តិត្រូវពលៈទាំង ៥ នេះ បិទបាំងហើយដោយប្រពៃ ពលៈទាំង ៥ នេះ ជាបរិវារ នៃមេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពលៈទាំង ៥ នេះ ចោមរោមល្អហើយ ពលៈទាំង ៥ នេះ ជាទីសេព ជាទីអប់រំ ជាទីធ្វើឲ្យច្រើន ជាគ្រឿងប្រដាប់ ជាទីបិទបាំង ជាបរិវារនៃមេត្តាចេតោវិមុត្តិ ជាទីបំពេញ ជាធម៌ប្រព្រឹត្តទៅជាមួយ កើតជាមួយ លាយ ផ្សំ ជាទីស្ទុះទៅ ជាទីជ្រះថ្លា ជាធម៌តាំងនៅមាំ ជាធម្មជាតរួចចាកកិលេស ជាទីឃើញច្បាស់ថា នេះធម្មជាតស្ងប់ ជាធម្មជាតធ្វើឲ្យដូចជាយាន ធ្វើឲ្យដូចជាទីតាំង ជាធម្មជាតតម្កល់មាំ សន្សំហើយ ប្រារព្ធល្អហើយ អប់រំល្អហើយ អធិដ្ឋានល្អហើយ អណ្តែតឡើងព្រម ផុតស្រឡះ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។
ID: 637641113208216899
ទៅកាន់ទំព័រ៖