ព្រះត្រៃបិដក ភាគ ៧១
[៥០] សូមសត្វទាំងអស់កុំបីមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលប្រុងស្មារតីដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា បុគ្គលនោះអប់រំហើយ ដោយសតិសម្ពោជ្ឈង្គ សូមសត្វទាំងអស់។បេ។ បុគ្គលពិចារណាដោយប្រាជ្ញាដូច្នេះ មេត្តា ចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយធម្មវិចយសម្ពោជ្ឈង្គ សូមសត្វទាំងអស់។បេ។ បុគ្គលផ្គងព្យាយាមដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះ អប់រំហើយ ដោយវីរិយសម្ពោជ្ឈង្គ សូមសត្វទាំងអស់។បេ។ បុគ្គលញុំាងសេចក្តីក្តៅក្រហាយឲ្យស្ងប់ដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយបីតិសម្ពោជ្ឈង្គ សូមសត្វទាំងអស់។បេ។ បុគ្គលញុំាងសេចក្តីអាក្រក់ឲ្យស្ងប់ដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយបស្សទ្ធិសម្ពោជ្ឈង្គ សូមសត្វទាំងអស់កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលតម្កល់ចិត្តមាំដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសមាធិសម្ពោជ្ឈង្គ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលពិចារណានូវពួកកិលេស ដោយញាណដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះ អប់រំហើយ ដោយឧបេក្ខាសម្ពោជ្ឈង្គ
ID: 637641113443685603
ទៅកាន់ទំព័រ៖