ព្រះត្រៃបិដក ភាគ ៧១
ពោជ្ឈង្គទាំង ៧ នេះ ជាទីសេពរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពោជ្ឈង្គទាំង ៧ នេះ តែងសេព ពោជ្ឈង្គទាំង ៧ នេះ ជាទីអប់រំរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពោជ្ឈង្គទាំង ៧ នេះ តែងអប់រំ ពោជ្ឈង្គទាំង ៧ នេះជាទីធ្វើឲ្យច្រើន របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពោជ្ឈង្គទាំង ៧ នេះ តែងធ្វើឲ្យច្រើន ពោជ្ឈង្គទាំង ៧ នេះ ជាគ្រឿងប្រដាប់របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពោជ្ឈង្គទាំង ៧ នេះ ស្អិតស្អាងល្អហើយ ពោជ្ឈង្គទាំង ៧ នេះ ជាបរិក្ខាររបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពោជ្ឈង្គទាំង ៧ នេះ បិទបាំងហើយដោយប្រពៃ ពោជ្ឈង្គទាំង ៧ នេះ ជាបរិវាររបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវពោជ្ឈង្គទាំង ៧ នេះ ចោមរោមល្អហើយ ពោជ្ឈង្គទាំង ៧ នេះ ជាទីសេព ជាទីអប់រំ
ID: 637641113713373551
ទៅកាន់ទំព័រ៖