ព្រះត្រៃបិដក ភាគ ៧១

ជាទី​ធ្វើឲ្យ​ច្រើន ជា​គ្រឿងប្រដាប់ ជា​បរិក្ខារ ជា​បរិវារ​របស់​មេត្តា​ចេ​តោ​វិមុត្តិ ជាទី​បំពេញ ជា​ធម៌​ប្រព្រឹត្ត​ជាមួយ កើតជា​មួយ លាយ ផ្សំ ជាទី​ស្ទុះ​ទៅ ជាទី​ជ្រះថ្លា ជា​ធម៌​តាំងនៅ​មាំ ជា​ធម៌​ធ្វើឲ្យ​ដូចជា​យាន ធ្វើឲ្យ​ដូច​ទីតាំង ជា​ធម្មជាត​តម្កល់​មាំ សន្សំ​ហើយ ប្រារព្ធ​ល្អ​ហើយ អប់រំ​ល្អ​ហើយ អធិដ្ឋាន​ល្អ​ហើយ អណ្តែត​ឡើង​ព្រម ផុត​ស្រឡះ ឲ្យ​កើត ឲ្យ​ភ្លឺច្បាស់ ឲ្យ​ក្តៅ​សព្វ។
 [៥១] សូម​សត្វ​ទាំងអស់ កុំ​មាន​ពៀរ សូម​មាន​សេចក្តី​ក្សេម សូម​មាន​សុខ​ចុះ បុគ្គល​ឃើញ​ដោយ​ប្រពៃ​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​សម្មាទិដ្ឋិ សូម​សត្វ​ទាំងអស់​កុំ​មាន​ពៀរ សូម​មាន​សេចក្តី​ក្សេម សូម​មាន​សុខ ចុះ បុគ្គល​លើក​ចិត្ត (កាន់​អារម្មណ៍) ដោយ​ប្រពៃ​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​សម្មាសង្កប្បៈ សូម​សត្វ​ទាំងអស់ កុំ​មាន​ពៀរ សូម​មាន​សេចក្តី
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 637641114023060498
ទៅកាន់ទំព័រ៖