ព្រះត្រៃបិដក ភាគ ៧១
ក្សេម សូមមានសុខចុះ បុគ្គលកំណត់វាចា ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាវាចា សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលខ្នះខ្នែងដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាកម្មន្តៈ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គល (ញុំាងការចិញ្ចឹមជីវិត) ឲ្យផូរផង់ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាអាជីវៈ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលផ្គង (ព្យាយាម) ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថា បុគ្គលនោះអប់រំហើយ ដោយសម្មាវាយាមៈ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលប្រុងស្មារតី ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាសតិ សូមសត្វទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលតាំងចិត្តមាំ ដោយប្រពៃដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសម្មាសមាធិ អង្គមគ្គទាំង ៨ នេះ ជាទីសេព របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវអង្គមគ្គទាំង ៨ នេះ តែងសេព
ID: 637641114255091866
ទៅកាន់ទំព័រ៖