ព្រះត្រៃបិដក ភាគ ៧១
អង្គមគ្គទាំង ៨ នេះ ជាទីអប់រំ របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិត្រូវអង្គមគ្គទាំង ៨ នេះ តែងសេព អង្គមគ្គទាំង ៨ នេះ ជាទីចម្រើនរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវអង្គមគ្គទាំង ៨ នេះ តែងចម្រើន អង្គមគ្គទាំង ៨ នេះ ជាទីធ្វើឲ្យច្រើនរបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវអង្គមគ្គទាំង ៨ នេះ តែងធ្វើឲ្យច្រើន អង្គមគ្គទាំង ៨ នេះ ជាគ្រឿងប្រដាប់របស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវអង្គមគ្គទាំង ៨ នេះ ស្អិតស្អាងល្អហើយ អង្គមគ្គទាំង ៨ នេះ ជាបរិក្ខាររបស់មេត្តាចេតោវិមុត្តិ មេត្តាចេត្តោវិមុត្តិ ត្រូវអង្គមគ្គទាំង ៨ នេះ បិទបាំងហើយដោយប្រពៃ អង្គមគ្គទាំង ៨ នេះ ជាបរិវាររបស់មេត្តាចេតោវិមុត្តិ មេត្តាចេតោវិមុត្តិ ត្រូវអង្គមគ្គ ទាំង ៨ នេះ ចោមរោមល្អហើយ អង្គមគ្គទាំង ៨ នេះ ជាទីសេព ជាទីអប់រំ ជាទីធ្វើឲ្យច្រើន ជាគ្រឿងប្រដាប់ ជាបរិក្ខារ ជាបរិវារ របស់មេត្តាចេតោវិមុត្តិ ជាទីបំពេញ ជាធម៌ប្រព្រឹត្តជាមួយ កើតជាមួយ លាយ ផ្សំ
ID: 637641114545091892
ទៅកាន់ទំព័រ៖