ព្រះត្រៃបិដក ភាគ ៧១

សម្មាវាចា ថ្លា​ដោយ​ការកំណត់​ទុក មិច្ឆាវាចា ជា​កករ​ល្អក់ រស​នៃ​អត្ថ រស​នៃ​ធម៌ រស​នៃ​វិមុត្តិ ក្នុង​សម្មាវាចា​នោះ​ឯណា នេះ​ជា​ធម្មជាត​គួរ​ក្រេប​ផឹក សម្មា​កម្មន្តៈ ថ្លា​ដោយ​ការ​ខ្នះខ្នែង មិច្ឆា​កម្មន្តៈ ជា​កករ​ល្អក់ រស​នៃ​អត្ថ រស​នៃ​ធម៌ រស​នៃ​វិមុត្តិ ក្នុង​សម្មា​កម្មន្តៈ​នោះ​ឯណា នេះ​ជា​ធម្មជាត​គួរ​ក្រេប​ផឹក សម្មាអាជីវៈ ថ្លា​ដោយ​សេចក្តី​បរិសុទ្ធ មិច្ឆាអាជីវៈ ជា​កករ​ល្អក់ រស​នៃ​អត្ថ រស​នៃ​ធម៌ រស​នៃ​វិមុត្តិ ក្នុង​សម្មាអាជីវៈ​នោះ​ឯណា នេះ​ជា​ធម្មជាត​គួរ​ក្រេប​ផឹក សម្មា​វាយាមៈ ថ្លា​ដោយ​ការ​ផ្គង​ឡើង មិច្ឆា​វាយាមៈ ជា​កករ​ល្អក់ រស​នៃ​អត្ថ រស​នៃ​ធម៌ រស​នៃ​វិមុត្តិ ក្នុង​សម្មា​វាយាមៈ​នោះ​ឯណា នេះ​ជា​ធម្មជាត​គួរ​ក្រេប​ផឹក សម្មាសតិ ថ្លា​ដោយ​ការ​ប្រុង មិច្ឆាសតិ ជា​កករ​ល្អក់ រស​នៃ​អត្ថ រស​នៃ​ធម៌ រស​នៃ​វិមុត្តិ ក្នុង​សម្មាសតិ​នោះ​ឯណា នេះ​ជា​ធម្មជាត​គួរ​ក្រេប​ផឹក សម្មាសមាធិ ថ្លា​ដោយ​ការ​មិន​រាយមាយ មិច្ឆាសមាធិ ជា​កករ​ល្អក់ រស​នៃ​អត្ថ រស​នៃ​ធម៌ រស​នៃ​វិមុត្តិ ក្នុង​សម្មាសមាធិ​នោះ​ឯណា នេះ​ជា​ធម្មជាត​គួរ​ក្រេប​ផឹក សម្មាទិដ្ឋិ ថ្លា​ដោយ​ការ​ឃើញ សម្មាសង្កប្បៈ ថ្លា​ដោយ​ការ​លើក​ចិត្ត​ឡើង (កាន់​អារម្មណ៍) សម្មាវាចា ថ្លា​ដោយ​ការកំណត់ សម្មា​កម្មន្តៈ ថ្លា​ដោយ​ការ​ខ្នះខ្នែង សម្មាអាជីវៈ ថ្លា​ដោយ​សេចក្តី​បរិសុទ្ធិ
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 637640326252639500
ទៅកាន់ទំព័រ៖