ព្រះត្រៃបិដក ភាគ ៧១
ជាទីស្ទុះទៅ ជាទីជ្រះថ្លា ជាធម៌តាំងនៅមាំ ជាធម៌រួចចាកកិលេស ជាទីឃើញច្បាស់ថា នេះជាធម្មជាតស្ងប់ ជាធម្ម ជាតធ្វើឲ្យដូចជាយាន ធ្វើឲ្យដូចជាទីតាំង ជាធម្មជាតតម្កល់មាំ សន្សំហើយ ប្រារព្ធល្អហើយ អប់រំល្អហើយ អធិដ្ឋានល្អហើយ អណ្តែតឡើងព្រម ផុតស្រឡះ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។
[៥២] ឈ្មោះថាមេត្តា ព្រោះជាធម្មជាតិប្រព្រឹត្តជាមិត្ត ចំពោះវិនិបាតទាំងអស់ ដោយអាការ ៨ នេះ គឺដោយការវៀរនូវការបៀតបៀន ហើយមិនបៀតបៀនចំពោះសត្វមានជីវិតទាំងអស់ សត្វកើតហើយទាំងអស់ បុគ្គលទាំងអស់ សត្វដែលរាប់ថា មានអត្តភាពទាំងអស់ ស្រីទាំងអស់ ប្រុសទាំងអស់ អរិយៈទាំងអស់ ជនមិនមែនអរិយៈទាំងអស់ ទេវតាទាំងអស់ មនុស្សទាំងអស់ វិនិបាតទាំងអស់ ១ ដោយការវៀរនូវគំនុំហើយមិនគុំ ១ ដោយការវៀរនូវការដុតកំដៅ ហើយមិនដុតកំដៅ ១ ដោយការវៀរនូវការសង្កត់សង្កិន ហើយមិនសង្កត់សង្កិន ១ ដោយការវៀរនូវការធ្វើឲ្យលំបាក ហើយមិនធ្វើឲ្យលំបាក ១ ដោយការផ្សាយមេត្តាចិត្តថា សូមវិនិបាតទាំងអស់ ជាបុគ្គលគ្មានពៀរ កុំបីចងពៀរនឹងគ្នា ១ សូមមានសុខ កុំបីមានទុក្ខ ១ សូមមានខ្លួនដល់នូវសុខ
ID: 637641114811498079
ទៅកាន់ទំព័រ៖