ព្រះត្រៃបិដក ភាគ ៧១
កុំបីមានខ្លួនដល់នូវទុក្ខ ១ ឈ្មោះថាចេតោ ព្រោះជាសភាវៈគិតនូវធម៌នោះ ឈ្មោះថាវិមុត្តិ ព្រោះជាធម្មជាតិរួចចាកបរិយុដ្ឋានក្កិលេស គឺព្យាបាទចំពោះសត្វទាំងអស់ ឈ្មោះថាមេត្តាចេតោវិមុត្តិ ព្រោះមេត្តា និងចេតោវិមុត្តិ សូមវិនិបាតទាំងអស់ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលជឿស៊ប់ដោយសទ្ធាដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសិទ្ធិន្រ្ទិយ។បេ។ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។
[៥៣] ឈ្មោះថាមេត្តា ព្រោះជាធម្មជាតិប្រព្រឹត្តជាមិត្ត ចំពោះសត្វទាំងអស់ ក្នុងទិសខាងលើ ដោយអាការ ៨ នេះ គឺ ដោយការវៀរនូវការបៀតបៀនហើយ មិនបៀតបៀន ចំពោះសត្វទាំងអស់ ក្នុងទិសខាងកើត សត្វទាំងអស់ក្នុងទិសខាងលិច សត្វទាំងអស់ក្នុងទិសខាងជើង សត្វទាំងអស់ក្នុងទិសខាងត្បូង សត្វទាំងអស់ក្នុងទិសអគ្នេយ៍ សត្វទាំងអស់ក្នុងទិសពាយ័ព្យ សត្វទាំងអស់ក្នុងទិសឦសាន សត្វទាំងអស់ក្នុងទិសនរតី សត្វទាំងអស់ក្នុងទិសខាងក្រោម សត្វទាំងអស់ក្នុងទិសខាងលើ ១ ដោយការវៀរនូវការគំនុំហើយមិនគំនុំ ១ ដោយវៀរនូវការដុតកំដៅ ហើយមិនដុតកំដៅ ១ ដោយការវៀរនូវការសង្កត់សង្កិនហើយមិនសង្កត់សង្កិន ១
ID: 637641115078060551
ទៅកាន់ទំព័រ៖