ព្រះត្រៃបិដក ភាគ ៧១
ដោយការវៀរនូវការធ្វើឲ្យលំបាក ហើយមិនធ្វើឲ្យលំបាក ១ ដោយការផ្សាយមេត្តាចិត្តថា សូមសត្វទាំងអស់ក្នុងទិសខាងលើ ជាបុគ្គលគ្មានពៀរ កុំបីចងពៀរនឹងគ្នា ១ សូមមានសុខ កុំបីមានទុក្ខ ១ សូមមានខ្លួនដល់នូវសុខ កុំបីមានខ្លួនដល់នូវទុក្ខ ១ ឈ្មោះថាចេតោ ព្រោះជាសភាវៈគិតនូវធម៌នោះ ឈ្មោះថាវិមុត្តិ ព្រោះជាធម្មជាតិរួចចាកបរិយុដ្ឋានក្កិលេស គឺព្យាបាទចំពោះសត្វទាំងអស់ ឈ្មោះថាមេត្តាចេតាវិមុត្តិ ព្រោះមេត្តា និងចេតោវិមុត្តិ សូមសត្វទាំងអស់ក្នុងទិសខាងលើ កុំមានពៀរ សូមមានសេចក្តីក្សេម សូមមានសុខចុះ បុគ្គលជឿស៊ប់ដោយសទ្ធាដូច្នេះ មេត្តាចេតោវិមុត្តិ ឈ្មោះថាបុគ្គលនោះអប់រំហើយ ដោយសទ្ធិន្រ្ទិយ។បេ។ ឲ្យកើត ឲ្យភ្លឺច្បាស់ ឲ្យក្តៅសព្វ។
[៥៤] ឈ្មោះថាមេត្តា ព្រោះជាធម្មជាតិប្រព្រឹត្តជាមិត្ត ចំពោះវិនិបាតទាំងអស់ក្នុងទិសខាងលើ ដោយអាការ ៨ នេះ គឺ ដោយការវៀរនូវការបៀតបៀន ហើយមិនបៀតបៀន ចំពោះសត្វមានជីវិត សត្វកើតហើយ បុគ្គល សត្វដែលរាប់ថាមានអត្តភាពទាំងអស់ ស្រីទាំងអស់ ប្រុសទាំងអស់ ព្រះអរិយៈទាំងអស់ ជនមិនមែនព្រះអរិយៈទាំងអស់ ពួកទេវតាទាំងអស់ មនុស្សទាំងអស់ វិនិបាតទាំងអស់ ក្នុងទិសខាងកើត វិនិបាតទាំងអស់ក្នុងទិសខាងលិច វិនិបាតទាំងអស់ក្នុងទិសខាងជើង
ID: 637641115354154327
ទៅកាន់ទំព័រ៖